ព័ត៌មាន
FrancoTech៖ សហគ្រិនបរទេសបង្ហាញបំណងធ្វើការវិនិយោគនៅកម្ពុជា
បណ្តាម្ចាស់ស្តង់សហគ្រាសបច្ចេកវិទ្យាឌីជីថលបរទេស នៅឯពិព័រណ៍ Franco Tech នៅមជ្ឈមណ្ឌលកោះពេជ្រ បានសម្តែងការពេញចិត្តចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ចំពោះកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងនោះពួកគេក៏បានបង្ហាញបំណងធ្វើការវិនិយោគជាក្រុមហ៊ុននៅកម្ពុជាតែម្តង។
តំណាងម្ចាស់ស្តង់បរទេស ផ្នែកឌីជីថល បានប្រាប់BTVថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានមហាជន ទំាងពលរដ្ឋខ្មែរ និងបរទេស បានចូទស្សនាពិព័រណ៍ FrancoTech និងបានសាកសួរព័ត៌មានអំពីបច្ចេកវិទ្យាឌីជីថល ហើយពួកគេពិតជាពេញចិត្តចំពោះការរៀបចំ ក្រៅពីនេះក៏មានថ្នាក់ដឹកនាំកំពូលសំខាន់ៗបានចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានេះដែរ។
បណ្តាម្ចាស់ស្តង់ឌីជីថលបរទេស បានបន្តថា ការរៀបចំនៅកម្ពុជា ធ្វើបានល្អ ដោយដំណើរការបានយ៉ាងរលូន និងមានសុវត្ថិភាព ដូចនេះបន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះត្រូវបានបញ្ចប់ ពួកគេនឹងរៀបចំឱ្យមានក្រុមហ៊ុន ដើម្បីវិនិយោគនៅកម្ពុជាតែម្តង។
សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការអម កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅក្នុងប្រទេសកម្ពុជា ទទួលបានការកោតសរសើរពីគណៈប្រតិភូ និងភ្ញៀវបរទេស ដូចជា ភូមិហ្វ្រង់កូហ្វូនី និងពិព័រណ៍ Franco tech ដែលទំាងអស់នេះ បានបង្ហាញឱ្យពិភពលោកបានយល់ដឹងយ៉ាងច្បាស់ថា កម្ពុជា ពិតជាមានសុខសន្តិភាព និងអាចធ្វើបាន៕ ផលិត៖ គង់ រ៉េន







-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា