ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំអំណោយជួយពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ២គ្រួសារ នៅកំពង់ឆ្នាំង
ដោយក្តីអាណិតអាសូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារគ្រោះអគ្គិភ័យឆាបឆេះលំនៅឋាន កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ នៅខេត្តកំពង់ឆ្នាំង។
គ្រួសាររងគ្រោះទាំង ២ រួមមាន ១គ្រួសារ រងគ្រោះកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និង ១គ្រួសារទៀត រងគ្រោះកាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ការចុះជួយសង្គ្រោះទាន់ពេលវេលាប្រកបដោយក្តីមេត្តាករុណានេះ បានផ្តល់នូវភាពកក់ក្តៅ និងជួយសម្រាលទុក្ខលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តដល់គ្រួសាររងគ្រោះទាំងពីរយ៉ាងខ្លាំង។ នាឱកាសនោះ តំណាងគ្រួសាររងគ្រោះទាំងទ្វេ បានសម្តែងនូវក្តីរំភើប និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ដល់ប្រជាពលរដ្ឋតរៀងទៅ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារនីមួយៗ រួមមាន៖ អង្ករ ៥០គីឡូក្រាម, មី, ត្រីខ, ទឹកស៊ីអ៊ីវ, តង់ ២, មុង, ភួយ, សារុង, ក្រមា និងថវិកាមួយចំនួន៕
អត្ថបទ: សំ ងីម





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា