ព័ត៌មាន
សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង
ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃដែលឱ្យកម្ពុជាឈប់យកបញ្ហាជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេស ថា កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង។
វិមានសាមគ្គីភាព រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅថ្ងៃនេះ សម្ដេចតេជោចេញសារ ដោយលើកឡើង នៅក្នុងជំនួបជាមួយ ឯកឧត្តម YB Senator Datuk Nur Jazlan Mohamed ដែល អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ដោយសម្ដេចបានបញ្ជាក់ និងឆ្លើយតបថា ប្រសិនថៃចង់ឱ្យកម្ពុជាឈប់យកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងវេទិកាអន្តរជាតិ ថៃត្រូវតែអនុវត្តនូវកិច្ចព្រមព្រៀងឱ្យបានពេញលេញ ជាពិសេសការចាប់ផ្ដើមនូវដំណើរការវាស់វែងលើដីជាក់ស្ដែង ដែលមានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីខែធ្នូ កាលពីឆ្នាំ២០២៥ កន្លងទៅ។ ពីព្រោះរយៈពេលប្រមាណ ១១ខែមកហើយ ចាប់តាំងពីមានកិច្ចព្រមព្រៀង ថៃមិនបានអនុវត្តនូវដំណើរការនៃការវាស់វែងនេះទេ។
ឯកឧត្ដម ជា ធីរិទ្ធ បញ្ជាក់បន្ថែមថា ដូច្នេះ សារសំខាន់របស់សម្ដេច ចង់ឱ្យភាគីថៃចាប់ផ្ដើមអនុវត្តនូវកិច្ចព្រមព្រៀង និងការវាស់វែងឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ ហើយបើក្នុងករណីភាគីថៃនៅតែបន្តមិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានស្រាប់ និងមិនអនុវត្តនូវការវាស់វែងនៅលើដីជាក់ស្ដែងនោះទេ កម្ពុជានឹងមិនបោះបង់ចោលនូវការទាមទារ នូវការនិយាយ ការលើកឡើងនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលថៃបំពានមកលើកម្ពុជា នៅលើវេទិកាអន្តរជាតិនោះទេ។ ហើយមិនតែប៉ុណ្ណោះ កម្ពុជានឹងនិយាយកាន់តែខ្លាំងជាងមុនថែមទៀត។
ទន្ទឹមនេះ សម្ដេចតេជោ ក៏បានគូសបញ្ជាក់បន្ថែមទៀតផងដែរថា សម្ដេចគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងពឹងផ្អែកលើច្បាប់អន្តរជាតិ។

-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
-
ព័ត៌មាន4 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន5 days agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ