ព័ត៌មាន
ពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ
ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា សម្តែងការរលឹកដឹងគុណធំធេងបំផុត ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិវិញ ។
ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២៦នេះ គឺខួបគម្រប់៧៣ឆ្នាំហើយ នៃការទទួលបានឯករាជ្យភាពពេញលេញមកវិញ ដែលកម្ពុជា បានទាមទារឯករាជ្យបាននៅឆ្នាំ១៩៥៣ ក្រោយបារាំងបានដាក់អាណានិគមលើប្រទេសកម្ពុជា អស់រយៈពេល៩០ឆ្នាំកន្លងទៅ ពោលតាំងពីឆ្នាំ១៨៦៣ មកម្លេះ ។
ប្រជាពលរដ្ឋ បង្ហាញសេចក្តីនឹករលឹកដឹងគុណដ៏ធំធេងបំផុតចំពោះ ព្រះរាជបូនីយកិច្ចដ៏ឧត្តុងឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ វររាជបិតាឯករាជ្យភាពបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ « ព្រះបរមរតនកោដ្ឋ » ដែលបានទាមទារយកឯករាជ្យភាពជូនជាតិ និងប្រជាជន ឲ្យរស់រានបានដោយឯករាជ្យពេញលេញ ពេញបរិបូរណ៍ មិនឋិតក្រោមការគ្រប់គ្រង ឬគៀកសង្កត់ពីជាតិសាសន៍ដទៃណាទៀត ។ ហើយព្រះរាជបូនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ទ្រង់ គឺនឹងឋិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនកម្ពុជាទូទាំងប្រទេស ជាដរាបតទៅ ។
ប្រជាពលរដ្ឋ យល់យ៉ាងច្បាស់ថា ៖ ដោយសារការទទួលបានឯករាជ្យភាពពេញលេញនេះឯង ទើបញ៉ាងឲ្យប្រជាជនរស់នៅប្រកបដោយសុខុដុមរមនា និងសេរីភាពយ៉ាងពេញបរិបូរណ៍ មិនឋិតក្រោមការបង្គាប់បញ្ជាពីសំណាក់រដ្ឋបរទេសដទៃ ដូចកាលជំនាន់កម្ពុជាឋិតក្រោមអាណានិគមរបស់បាំរាំង ។
ឯករាជ្យភាព ជារឿងសំខាន់ហើយ តែរឿងដែលសំខាន់បន្តនោះ គឺការដឹកនាំប្រទេសពីសំណាក់ថ្នាក់ដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត នោះគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលប្រជាពលរដ្ឋបានផ្ញើការជឿជាក់ទាំងស្រុង លើសម្តេចទាំងទ្វេ ដែលបានដាក់ចេញគោលនយោបាយឈ្នះៗ រំដោះប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម និងបានបន្តដឹកនាំមាគ៌ារបស់កម្ពុជា ពីបាតដៃទទេ រហូតកសាងជាតិ ឲ្យមានសុខសន្តិភាពពេញលេញ និងឆ្ពោះទៅរកការអភិវឌ្ឍន៍ឥតឈប់ឈរ ដូចពេលបច្ចុប្បន្ននេះ ។
គួរជម្រាបថា ៖ រាជរដ្ឋាភិបាលកម្ពុជាតែងប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ វិច្ឆិកា ដើម្បីជាការរំលឹកដល់ការទទួលបានឯករាជ្យពេញលេញបរិបូរណ៍ ។ សម្រាប់ថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចូលព្រឹត្តិការណ៍សំខាន់មួយបន្ថែមទៀត គឺថ្ងៃបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាដំបូង ខណៈថ្ងៃដដែលនេះ ក៏ជាខួប នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ ៕ លីហេង




-
ព័ត៌មាន5 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន7 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»