ព័ត៌មាន
កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹងភាពជាដៃគូក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម គ្រីស្តូហ្វឺ ជេ អាន់ឌឺសុន (Christopher J. Anderson) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេង ដែលជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការបង្ការ និងប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា, នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។
អំណោយនេះ រួមមាន ម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថល (Digital X-ray) ចំនួន ៩គ្រឿង ម៉ាស៊ីន GeneXpert ចំនួន ៨គ្រឿង មីក្រូទស្សន៍ចំនួន ៥០គ្រឿង ការធានា និងសេវាគាំទ្រសម្រាប់ម៉ាស៊ីន GeneXpert ចំនួន ៧០គ្រឿង ព្រមទាំងកម្មវិធីបច្ចេកវិទ្យាជំនួយអាន និងបកស្រាយរូបភាពកាំរស្មីអ៊ិចដោយប្រព័ន្ធកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI)។ ជំនួយនេះនឹងរួមចំណែកពង្រឹងបណ្តាញធ្វើរោគវិនិច្ឆ័យជំងឺរបេង បង្កើនសមត្ថភាពស្វែងរកអ្នកជំងឺឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ ជាពិសេសជំងឺរបេងធន់នឹងឱសថ ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលទាន់ពេលវេលា។ ការប្រើប្រាស់បច្ចេកវិទ្យា Digital X-ray និង AI ក៏នឹងជួយពង្រីកការពិនិត្យស្វែងរកជំងឺរបេងនៅតាមសហគមន៍ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានបន្តគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយបន្ទុកជំងឺរបេងក៏ដោយ ក៏នៅមានបញ្ហាប្រឈមដែលត្រូវបន្តយកចិត្តទុកដាក់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបញ្ចប់ជំងឺរបេងមិនអាចពឹងផ្អែកតែលើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ។ វាទាមទារឱ្យមានភាពជាអ្នកដឹកនាំរឹងមាំ ការវិនិយោគជាបន្តបន្ទាប់ ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានាថា អ្នកជំងឺរបេងគ្រប់រូបត្រូវបានរកឃើញ ធ្វើរោគវិនិច្ឆ័យ ព្យាបាល និងទទួលបានការគាំទ្រយ៉ាងសមស្រប ទាន់ពេលវេលា ប្រកបដោយសមធម៌។
ពិធីប្រគល់-ទទួលនេះ គឺជាការបង្ហាញពីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល សង្គ្រោះជីវិតប្រជាជន និងឈានទៅលុបបំបាត់ជំងឺរបេងនៅកម្ពុជា៕
អត្ថបទ: រដ្ឋា


















-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
-
ព័ត៌មាន4 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន5 days agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ