ព័ត៌មាន
សម្ដេចតេជោ ឯកភាពឱ្យ កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការលើកឡើងឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពង្រឹងនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហើយជាពិសេសគឺការជំរុញនូវទំនាក់ទំនងប្រជាជន និងប្រជាជនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការឯកភាពនេះ ធ្វើឡើងនៅ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាស សម្ដេច អនុញ្ញាតឱ្យ ឯកឧត្តម ដាតុ នូ ចាសឡាន ប៊ីន តាន់ ស៊្រី ម៉ូហាម៉ាត់ (Datuk Nur Jazlan Mohamed) អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវស្វាគមន៍ចំពោះឯកឧត្តមអនុប្រធានព្រឹទ្ធសភាហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងសហការីមកកាន់កម្ពុជានៅពេលនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចលើកឡើងថា ប្រទេសទាំងពីរមកដល់ពេលនេះមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៦៩ឆ្នាំហើយ នៅឆ្នាំក្រោយគឺខួប៧០ឆ្នាំ និងឈានមកដល់ទំនាក់ទំនងមួយដ៏ចាស់ទុំរវាងកម្ពុជា និងម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានសភាម៉ាឡេស៊ី បានសម្ដែងនូវការអរគុណចំពោះ សម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងពិភាក្សានៅថ្ងៃនេះ។ ឯកឧត្តមបានលើកឡើងថា គោលដៅសំខាន់បំផុតនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានោះគឺការអញ្ជើញសម្ដេចតេជោដោយផ្ទាល់ទៅទស្សនកិច្ចនៅម៉ាឡេស៊ី ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានលើកឡើងបន្ថែមទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីដែលមកដល់ពេលនេះជាទំនាក់ទំនងមួយដ៏យូរអង្វែងហើយតែងតែមានផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះឯកឧត្តមក៏លើកឡើងអំពីការជំរុញបន្ថែមទៀតឲ្យប្រទេសទាំងពីរពង្រីកកិច្ចសហបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាមួយគ្នាផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីការចង់បង្កើតឲ្យមាននូវក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភានៃប្រទេសទាំងពីរដើម្បីឲ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំបន្ថែមទៀតស្របគ្នាជាមួយនឹងស្ថាប័ននីតិប្រតិបត្តិ។

សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ដោយ សម្ដេចក៏ទទួលទទួលយកនូវការអញ្ជើញរបស់ម៉ាឡេស៊ីឲ្យសម្ដេចតេជោទៅទស្សនកិច្ចនៅពេលខាងមុខផងដែរ ហើយសម្ដេចនឹងពិនិត្យមើលពេលវេលាជាក់ស្ដែងដើម្បីទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅពេលដ៏ឆាប់ខាងមុខនេះ។ សម្ដេចក៏បានឯកភាពចំពោះការលើកឡើងឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពង្រឹងនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហើយជាពិសេសគឺការជំរុញនូវទំនាក់ទំនងប្រជាជន និងប្រជាជនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោក៏បានបង្ហាញសុទិដ្ឋិនិយម ចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្ដេចក៏លើកឡើងដោយស្នើឲ្យឯកឧត្តមអនុប្រធានសភារបស់ម៉ាឡេស៊ី ធ្វើយ៉ាងណាជំរុញអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានចំនួនកើនឡើងបន្ថែមទៀត ដូចជាក្នុងវិស័យកសិកម្មជាដើម។ ចុងក្រោយ សម្ដេច ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សំ សីហា
-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
-
ព័ត៌មាន4 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន5 days agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ