ព័ត៌មាន
ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រសួងធម្មការ និងសាសនា បើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ “សាសនិកចូលរួមកាត់ផ្តាច់ច្រវាក់និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ។
សិក្ខាសាលាខាងលើនេះប្រារពឡើងក្រោមព្រះវត្តមានសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ប្រឹក សម្តេចព្រះសង្ឃនាយករងទី១ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេច ព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ។
លោក ខន សុផាន់ណារ៉ា ប្រធាននាយកដ្ឋានពាហិរសាសនា ជម្រាបជូនអង្គសិក្ខាសាលា ដោយសង្ខេបពីការវិវត្តន៍វិស័យសាសនា នៅកម្ពុជា ដូចតទៅ៖ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរស់រានឡើង វិញ ហើយរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ មានវិស័យធម្មការនិងសាសនាផងដែរ៖ ១.វិស័យព្រះពុទ្ធសាសនា ការចាប់ផ្តើមដំបូងមានព្រះសង្ឃតែ ០៧ អង្គប៉ុណ្ណោះ ហើយ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មានគណៈសង្ឃទាំងពីរគណៈ មានវត្តប្រមាណ ៥,១៥០ វត្ត មានពុទ្ធិកសិក្សាគ្រប់កម្រិត និងព្រះសង្ឃសរុបប្រមាណ ៧៣,៦២០ អង្គ។
២.វិស័យពាហិរសាសនា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ រួមមាន៖ សាសនា ឥស្លាម មានគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា និងក្រុមកនអីម៉ាំសាន់កម្ពុជា ដែល បច្ចុប្បន្នមានវិហារ(ម៉ាស្និទ)សរុបប្រមាណ ៦៤៥កន្លែង ស៊ូរ៉ាវ ៨៩៧កន្លែង សាលា ៦៦៥កន្លែង ដែលមានបរិស័ទចូលថ្វាយបង្គំ ៤៩៥,៦៨៩នាក់ ក្នុងចំណោមសាសនិកសរុបប្រមាណ ៧៦១, ៦០៤នាក់។ សាសនាគ្រិស្ត មានវិហារសរុប ៦៩៥កន្លែង ស្នាក់ការថ្វាយបង្គំ ១,៨៨៩កន្លែង និង សាលា ៨៥៩កន្លែង និងបរិស័ទសរុបប្រមាណ ១៣១,១៣៩នាក់។ ក្រៅពីនេះ នៅមានសាសនា ផ្សេងៗរួមមានពុទ្ធសាសនាមហាយាន សាសនាបាហៃ សាសនាកៅដាយ និងសាសនាផ្សេងទៀត ដែលមានកន្លែងថ្វាយបង្គំសរុបប្រមាណចំនួន ២៨៥កន្លែង និងបរិស័ទសរុប ៣១,១១០នាក់ ដែលទាំងអស់នេះត្រូវបានកំពុងគោរពនិងប្រតិបត្តិទៅតាមគោលជំនឿ នៃនិកាយសាសនារៀងៗ ខ្លួន ដូចសាសនាដទៃទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា អង្គសិក្ខាសាលានេះ មានគោលបំណង ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ដោយផ្តោត លើការពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទ ពិសោធន៍ល្អៗ ជំរុញការអនុវត្តសេចក្តីប្រកាសរួម ដែលមានកន្លងមក នឹងអាចដាក់ចេញនូវវិធានការ ឬយន្តការគន្លឹះសម្រាប់ចូលរួមអនុវត្តជាក់ ស្តែងបន្ថែមទៀត ឱ្យសមស្របតាមការវិវត្តន៍របស់សង្គម ដើម្បីរួម ចំណែកលើកស្ទួយសុខដុមនីយកម្មក្នុងវិស័យសាសនា និងចូលរួមអនុវត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានជូនជាស្មារតីដល់អង្គសិក្ខាសាលា បន្តចូលរួមថែរក្សាការពារ សន្តិភាព ស្ថេរភាព និងគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សនិងការ អភិវឌ្ឍវិស័យសាសនា និងគ្រប់ស្ថាប័នពាក់ព័ន្ធនិងមេដឹកនាំសាសនា បន្តអនុវត្តមុខងារតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយឱ្យបាន ជ្រួលជ្រាបគ្រប់មជ្ឈដ្ឋានជាពិសេសបរិស័ទជាយុវជន ៕អត្ថបទ រដ្ឋា





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ