ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) ផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគនៃប្រទេសទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅល្ងាចថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងជាសក្ខីភាពក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងសភា ពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC), ដោយមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃ ក.អ.ក. ជាអ្នកតំណាងស្ថាប័ន ក.អ.ក. ផ្លាស់ប្តូរជាមួយលោក Pascal Catry ប្រធាន CCIFC។

ពិធីផ្លាស់ប្តូរឯកសារអនុស្សារណៈលើការយោគយល់គ្នានៅល្ងាចម្សិលមិញនេះ មានការចូលរួមជាសក្ខីភាពផងដែរ ពីសំណាក់ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកអនុប្រធាន CCIFC, និងលោកនាយកប្រតិបត្តិ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា CCIFC រួមទាំងមានថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនរូប។
ក្នុងពិធីនេះដែរ ក៏ជាការជួបជុំធុរកិច្ច (B2B Sessions) ដើម្បីបើកឱកាសឲ្យក្រុមហ៊ុននានាស្វែងរកដៃគូ និងការផ្សារភ្ជាប់ ទំនាក់ទំនងលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឱ្យមានទំហំ ពាណិជ្ជកម្មកាន់តែធំ។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៦, បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៥៦០ លានដុល្លារអាមេរិក កើនឡើងជិត ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៤៣១ លានដុល្លារ កើនជាង ១២ ភាគរយ និងការនាំចូលពីបារាំង ជាង ១២៩ លានដុល្លារ កើនជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៦៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា