Connect with us

ព័ត៌មាន

ហ្វ្រង់កូហ្វូនី លើកឡើងពីក្តីបារម្ភស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគោរពសេចក្ដីប្រកាសរួម

សន្និសីទថ្នាក់ រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ (48th CMF) នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈប្រតិភូមកពីសមាជិកចំនួន៨៣ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានបញ្ចប់ការរៀបចំឯកសារចំនួនបី ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអនុម័ត។ ជាមួយគ្នានោះ នៅក្នុងឯកសារទី៣ ហ្វ្រង់កូហ្វូនី បានលើកឡើងពីក្តីបារម្ភស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគោរពសេចក្ដីប្រកាសរួមឱ្យបានពេញលេញ។

នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិប្តិការអន្តរជាតិកម្ពុជា ស្ដីពី “លទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦”។

សន្និសីទថ្នាក់ រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ បានបញ្ចប់ការរៀបចំឯកសារចំនួនបី ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអនុម័ត រួមមាន៖

– សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលកំណត់នូវចក្ខុវិស័យរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី និង ទិសដៅសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរវាងរដ្ឋ និងរដ្ឋាភិបាល ជាសមាជិក។

– សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាព ចម្រុះនៃវប្បធម៌ ដែលគូសបញ្ជាក់ពីគុណតម្លៃនៃការការពារបេតិកភណ្ឌវប្បធម៌ និងការ លើកកម្ពស់ភាពចម្រុះនៃវប្បធម៌ ជាមូលដ្ឋានគ្រឹះសម្រាប់ការយោគយល់គ្នាទៅវិញទៅមក និង សន្តិសហវិជ្ជមាន។

– សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការងើបចេញពីវិបត្តិ និងការកសាងសន្តិភាព ដែលបញ្ជាក់ ជាថ្មីអំពីតួនាទីរបស់ហ្វ្រង់កូហ្វូនីក្នុងការបង្ការជម្លោះ ការដោះស្រាយជម្លោះដោយសន្តិវិធី និង ការគ្រប់គ្រងវិបត្តិ។ សេចក្តីសម្រេចនេះសង្កត់ធ្ងន់លើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ អធិបតេយ្យ និងបូរណភាពទឹកដីរបស់បណ្តារដ្ឋ។ សេចក្តីសម្រេចនេះក៏បាន លើកឡើងពីក្តីបារម្ភចំពោះស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានអំពាវនាវ ឱ្យមានការអនុវត្តសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ រួមទាំង ការបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ និងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋភៀសសឹក អាច វិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ (48th CMF) នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈប្រតិភូមកពី សមាជិកចំនួន៨៣ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ សន្និសីទនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ បានពិនិត្យឡើងវិញនូវសកម្មភាពការងាររបស់អង្គការ OIF ក្នុងកិច្ចប្រជុំលើកមុន បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួមនៅក្នុង សហគមន៍ OIF ព្រមទាំងបានរៀបចំឯកសារសំខាន់ៗ និងអនុសាសន៍នានា ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដើម្បីពិនិត្យ និងសម្រេច៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia