ព័ត៌មាន
កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
ទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលភារកិច្ចពី កងទ័ពជើងគោកម៉ាឡេស៊ី រៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ក្នុងឆ្នាំ២០២៧ ជាលើកដំបូង។
ពិធីប្រគល់–ទទួលនេះ បានប្រព្រឹត្តទៅក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៧ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ «ការជំរុញការត្រៀមលក្ខណៈរួមរបស់កងទ័ពជើងគោកអាស៊ាន ដើម្បីតំបន់មួយប្រកបដោយស្ថិរភាព និងសន្តិសុខ»។
នៅក្នុងកិច្ចប្រជុំតុមូល ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចែករំលែកទស្សនៈរបស់កម្ពុជា ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈការចូលរួមពហុភាគី ដោយបានសង្កត់ធ្ងន់លើការកសាងទំនុកចិត្ត កិច្ចសន្ទនាបើកចំហ និងការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ស្របតាមច្បាប់អន្តរជាតិ។
កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួម ដែលកំណត់ទិសដៅសំខាន់ចំនួន៥ រួមមាន៖ (១) ការពង្រឹងការត្រៀមលក្ខណៈរួម (២) ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរវិជ្ជាជីវៈ (៣) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង (៤) ការជំរុញអន្តរប្រតិបត្តិការ និងការកសាងសមត្ថភាព (៥) ព្រមទាំងការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយភាពធន់ និងចីរភាព។
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងពិនិត្យទិសដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ និងការផ្លាស់ប្តូរទស្សនកិច្ច។
គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន តាមរយៈកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធន៍ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។











-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន5 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន6 days agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម