ព័ត៌មាន
សម្ដេចធិបតី៖ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សម្រេចបើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានសម្រេចជាផ្លូវការក្នុងការបើក «ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
នេះបើនេះបើយោងតាមការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង ២កម្រិតនេះ ចំនួន ១០៤នៅទូទាំងប្រទេស, នៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ការបើក «ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញនេះ នឹងនាំមកនូវផលប្រយោជន៍ និងសារៈសំខាន់ជាច្រើនដល់ប្រទេសកម្ពុជា ដូចជា៖ ជាច្រកទ្វារសេដ្ឋកិច្ចតំបន់ ដែលការិយាល័យនេះនឹងក្លាយជាស្ពានតភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់រវាងតំបន់អាស៊ាន ឬអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) នៅជុំវិញពិភពលោក។
សម្ដេចធិបតីបានបន្តថា ក្រៅពីនេះ ការិយាល័យហ្រ្វង់កូហ្វូនីនេះ ក៏ជាការជំរុញពាណិជ្ជកម្ម និងវិនិយោគ. ជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនការតភ្ជាប់វិស័យឯកជន ការផ្លាស់ប្តូរពាណិជ្ជកម្ម ការស្វែងរកដៃគូវិនិយោគ និងបង្កើតឱកាសធុរកិច្ចថ្មីៗសម្រាប់សហគ្រិន និងអ្នកវិនិយោគ។
សូមបញ្ជាក់ថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី២០ ជាពិសេសសេចក្តីសម្រេចនៃការបើក «ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញនេះ ត្រូវបានប្រកាសឡើងក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះកន្លងទៅថ្មីៗនេះ៕





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ