ព័ត៌មាន
សម្ដេចធិបតី៖ អង្គការហ្វ្រង់កូហ្វូនីគាំទ្រកម្ពុជា ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងគាំទ្រជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង ២កម្រិតនេះ ចំនួន ១០៤នៅទូទាំងប្រទេស, នៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
សម្ដេចធិបតីបានថ្លែងថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការលើកយកបញ្ហាព្រំដែនមកបង្ហាញក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាឱកាសដ៏សំខាន់ដើម្បីពង្រឹងការទូត និងបង្ហាញពីស្ថានភាពពិត ព្រមទាំងការរងគ្រោះរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។
សូមជម្រាបថា សេចក្ដីសម្រេចរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាន ការគាំទ្រដំណោះស្រាយដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដែលកិច្ចប្រជុំបានទាមទារឱ្យមានការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយមធ្យោបាយសន្តិវិធីតែមួយមុខ ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងមិនទទួលស្គាល់ការផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធាឡើយ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏បានអំពាវនាវឱ្យមានការអនុវត្តសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងពន្លឿនការងារវាស់វែងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះ (JBC) ឡើងវិញឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះ មេដឹកនាំប្រទេសហ្វ្រង់កូហ្វូនី បានសម្ដែងការសោកស្ដាយចំពោះទុក្ខលំបាករបស់ពលរដ្ឋដែលផ្លាស់ទីលំនៅ និងជំរុញឱ្យបង្កលក្ខខណ្ឌសុវត្ថិភាព ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង៕









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា