Connect with us

ព័ត៌មាន

អ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥

ភ្នំពេញ៖នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រសួងព័ត៌មាន បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប្រទេសបារាំង និងកាណាដា ដែលបានចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា ចុះទៅយកព័ត៌មាន ថតរូប ថតវីដេអូ និងរាយការណ៍នៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។

ក្រុមអ្នកសារព័ត៌មានអន្តរជាតិបានមើញការពិតដោយផ្ទាល់ និងបានផ្ដិតយករូបភាព វីដេអូ ដែលបង្ហាញនូវស្លាកស្នាមដ៏សែនឈឺចាប់ដែលបានបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជាចំនួនពីរលើក កាលពីឆ្នាំ២០២៥ នៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ។

ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាតំបន់ស៊ីវិលសុទ្ធសាធ និងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែផ្នែកខ្លះ ត្រូវបានថៃឈ្លានពានតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស្លូតត្រង់យ៉ាងខ្ទេចខ្ទាំ។

ចំណែក តំបន់បឹងត្រកួន ក៏ជាតំបន់ជាយដែនកម្ពុជា-ថៃ ដែលស្ថិតនៅក្នុង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលតំបន់នេះ ក៏ត្រូវបានយោធាថៃ បានចូលបាញ់ប្រហារ ឈ្លានពានយ៉ាងកំរោលផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ពីការប្រកាន់ជំហរដាច់ខាតដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើកម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia