ព័ត៌មាន
ក្រសួងកសិកម្មទទួលកុំព្យូទ័រ១៧០គ្រឿងពីក្រសួងប្រៃសណីយ៍
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ១៧០គ្រឿង ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
នៅក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សម្រាប់ការគាំទ្រនានា ទាំងផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល និងសម្ភារៈ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងកសិកម្ម។

ឯកឧត្តម បានបន្ថែមថា ការចុះ MOU រវាងក្រសួងទាំងពីរកន្លងមក គឺជាសក្ខីភាពស្តែងឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវការគាំទ្រក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដែលជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធសាស្រ្តបព្ចាកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សន្តិសុខប្រព័ន្ធអ៊ីនធឺណិត (Cyber Security System) គឺពិតជាសំខាន់ ដែលត្រូវការការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញការងារឌីជីថលនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការចំណាយមិនចាំបាច់ ជាពិសេសអាចបង្កើនប្រសិទ្ធភាពការងារដល់មន្រ្តីឃុំ សង្កាត់ ដែលនៅតាមមូលដ្ឋានខេត្តគោលដៅ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបន្តការសហការគាំទ្រទាំងបច្ចេកទេស និងការផ្តល់ជូនកុំព្យូទ័រចំនួន ១៧០គ្រឿង ដើម្បីគាំទ្រដល់ការងាររបស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម សង្កត់ធ្ងន់ថា ក្រសួងកសិកម្ម នឹងប្រើប្រាស់កុំព្យូទ័រដែលទទួលបាននាពេលនេះ ឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕អត្ថបទ ឈិត បូរ៉ាវី




-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន7 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន7 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន7 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន7 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក