ព័ត៌មាន
ក្រុមអ្នកសារព័ត៌មានបារាំង និងកាណាដា បន្តធ្វើទស្សនកិច្ចនៅស្ពានស្ទឹងមេទឹក ឃុំថ្មដា ស្រុកវាលវែង
ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ (រួមទាំងអ្នកសារព័ត៌មានមកពីប្រទេសបារាំង និងកាណាដា) បានអញ្ជើញចុះធ្វើទស្សនកិច្ច និងផ្តិតយករូបភាពជាក់ស្តែងនៅ ស្ពានស្ទឹងមេទឹក (ស្ពានជ័យជម្នះ) ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពី ក្រសួងព័ត៌មាន។
ក្រុមអ្នកសារព័ត៌មានបរទេស និងក្នុងស្រុកបាន បានបន្តចុះទៅពិនិត្យ និងផ្តិតយកភស្តុតាងជាក់ស្តែងនៃស្លាកស្នាមការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផលប៉ះពាល់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ដើម្បីផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សហគមន៍អន្តរជាតិ បានធ្វើឡើងកាលពីចុងសប្ដាហ៍មុននេះ។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ ស្ពានស្ទឹងមេទឹក (ស្ពានជ័យជម្នះ) ដែលជាសរសៃឈាមសេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាពលរដ្ឋលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រូវបានរងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសថៃ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យបាក់ស្រុត និងដាច់ទាំងស្រុង មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។
សូមជម្រាបថា ក្រៅពីដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានកន្លងមក នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅពិនិត្យ និងកត់ត្រាពីស្ថានភាពខូចខាតនៅទីតាំងស្ពានស្ទឹងមេទឹកនេះផងដែរ។
ចំណែក ក្រុមអ្នកសារព័ត៌មានអន្តរជាតិ មកពីប្រទេសបារាំង និងកាណាដា ដែលបានចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា បានចុះទៅយកព័ត៌មាន ថតរូប ថតវីដេអូ និងរាយការណ៍នៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ និងភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះក្រុមអ្នកសារព័ត៌មានអន្តរជាតិបានមើញការពិតដោយផ្ទាល់ និងបានផ្ដិតយករូបភាព វីដេអូ ដែលបង្ហាញនូវស្លាកស្នាមដ៏សែនឈឺចាប់ដែលបានបន្សល់ទុកពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជាចំនួនពីរលើក កាលពីឆ្នាំ២០២៥ នៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ៕

-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ