Connect with us

ព័ត៌មាន

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា VECONAC បន្តពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធាន VECONAC ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះ​ការ​ឆ្លៀត​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​ឯកឧត្តម អគ្គលេខាធិការអាស៊ាន ក្នុងជំនួបពិភាក្សា​ការងារ​ដ៏មាន​សារៈ​សំខាន់​នា​ពេល​នេះ​។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្នុងឋានៈជាប្រធាន VECONAC ឆ្នាំ២០២៦ ដែល​បានធ្វើម្ចាស់ផ្ទះមហាសន្និបាត VECONAC កាលពីដើមខែតុលានេះ បានផ្តល់​លទ្ធផល​ជា​ផ្លែ​ផ្កា​ជា​ច្រើនទៅដល់បេសកកម្មរបស់សមាជិកនៃVECONAC ដើម្បីជាឧត្តមប្រយោជន៍​ដល់​អតីត​យុទ្ធជន​ក្នុង​តំបន់។

សូមជម្រាបថា ជំនួបនេះផ្តោតលើការពង្រឹងទំនាក់ទំនងស្ថាប័ន ការបង្កើតលេខាធិការដ្ឋាន​អចិន្ត្រៃយ៍ ​VECONAC និងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង សំដៅលើក​កម្ពស់​សុខុមាល​ភាពអ​តីតយុទ្ធជនប្រមាណ៧លាននាក់ ក្នុងប្រទេសសមាជិកអាស៊ានទាំង១១៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia