ព័ត៌មាន
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរសើរពីសោភ័ណភាព និងសណ្តាប់ធ្នាប់នៅវត្តភ្នំ ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានសភាពស្រស់បំព្រង និងទាក់ទាញយ៉ាងខ្លាំង ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បន្តអញ្ជើញមកដើរទស្សនាកម្សាន្ត ផ្តិតយករូបភាពអនុស្សាវរីយ៍ និងសរសើរចំពោះការរៀបតែងលម្អសួនផ្កាចម្រុះ អនាម័យស្អាត និងសណ្តាប់ធ្នាប់ល្អប្រសើរនៅជុំវិញបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ចំណាស់មួយនេះ។
ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ទាំងក្មេង ចាស់ ប្រុស ស្រី ដែលអញ្ជើញមកពីតាមបណ្តារាជធានី-ខេត្ត រួមជាមួយភ្ញៀវទេសចរអន្តរជាតិ បានលើកឡើងស្រដៀងគ្នាថា ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកនេះ ពួកគាត់ពិតជាមានមោទនភាព និងសប្បាយរីករាយយ៉ាងខ្លាំង នៅពេលសង្កេតឃើញរមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំ មានទីធ្លាសាធារណៈមានភាពស្រស់ស្អាត អនាម័យល្អ ព្រមទាំងមានកម្មវិធីកម្សាន្តបែបវប្បធម៌ដ៏សម្បូរបែប ដែលបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ក្នុងការនាំកូនចៅមកដើរលេងកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធដើម្បីសុខភាព និងបានឃើញផ្ទាល់ភ្នែកនូវភាពសប្បាយរីករាយ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ជាពិសេស ប្រជាពលរដ្ឋក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានរំដោះ និងជួយសង្គ្រោះពួកគាត់ឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ និងបានដឹកនាំកសាងប្រទេសឆ្លងកាត់ ៣ ទៅ ៤ ជំនាន់មកហើយ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេចក្តីសុខ និងភាពសប្បាយរីករាយរហូតមកដល់បច្ចុប្បន្ននេះ។ ជាមួយគ្នានេះ ពួកគាត់ក៏សូមគោរពជូនពរដល់ សម្តេចតេជោ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជាជនទូទាំងប្រទេស ក្រោមដំបូលនៃសុខសន្តិភាពជារៀងរហូតតទៅ។
បច្ចុប្បន្ន រមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំ គឺជាបេះដូង និងជានិមិត្តរូប នៃរាជធានីភ្នំពេញ។ ចូលយើងរួមគ្នា ថែរក្សា គាំពារ កេរមរតកវប្បធម៌ប្រវត្តិសាស្ត្រនេះ ឲ្យបានគង់វង្សតទៅកូនចៅជំនាន់ក្រោយ ៕អត្ថបទ រដ្ឋា













-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ