ព័ត៌មាន
ក្រោយសម្រាកបុណ្យអុំទូក កម្មកររោងចក្រចូលធ្វើការវិញជាធម្មតា ខណៈសង្វាក់ផលិតកម្មនៅតែដំណើរការល្អ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ កម្មករ-កម្មការិនី បម្រើការងារតាមបណ្តារោងចក្រ សហគ្រាសនានា នៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមវិលត្រឡប់ចូលបំពេញការងាររបស់ខ្លួនឡើងវិញជាធម្មតា បន្ទាប់ពីបានឈប់សម្រាករយៈពេល ៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ជួបសម្ភាសន៍ជាមួយ អ្នកស្រី ទឹម គឹមយ៉េត កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងឱកាសឈប់សម្រាកប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកស្រីមិនបានទៅកម្សាន្តនៅ ទីណាទេ ដោយសារមានបញ្ហាសុខភាព។
ចំណែកក្រុមកម្មការិនីផ្សេងទៀត បានលើកឡើងថា ការឈប់សម្រាក ៣ថ្ងៃនេះ បានជួយឱ្យពួកគាត់មានពេលសម្រាកគ្រប់គ្រាន់ ជួបជុំក្រុមគ្រួសារ និងមានកម្លាំងចិត្តក្នុងការចូលបំពេញការងារវិញ។ ពួកគាត់ក៏បានបង្ហាញក្តីរីករាយផងដែរ ដែលរោងចក្រមានការងារធ្វើជាប់លាប់ និងមានការថែមម៉ោងជាធម្មតាក្រោយបញ្ចប់ពិធីបុណ្យ។ ក្នុងឱកាសនេះ ក្រុមកម្មករក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរបស់កម្មករនិយោជិត ព្រមទាំងបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះ ក្រុមកម្មករនិយោជិត បានគូសបញ្ជាក់ថា ទោះបីជាឆ្នាំនេះនៅរាជធានីភ្នំពេញពុំមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែទទួលបានការឈប់សម្រាកជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏មិនភ្លេចនូវការថ្លែងអំណរគុណ និងដឹងគុណចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ឈរជើងការពារបូរណភាពទឹកដី និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យប្រទេសជាតិមានសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦នេះ កម្មករនិយោជិតទាំងអស់ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានប្រាក់ឈ្នួលពេញលេញ ស្របតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈដែលស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងការធ្វើដំណើររបស់កម្មករវិលត្រឡប់មកបំពេញការងារវិញនៅព្រឹកនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពល្អអត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត