ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ «ទោះមានឬក្រត្រូវខិតខំឱ្យកូនចៅរៀនសូត្រមានចំណេះដឹង មានសីលធម៌ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ»
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤នេះ បានបង្ហាញរូបថតអនុស្សាវរីមួយចំនួនដែលជាគ្រាប់ពេជ្រទាំង៥របស់សម្ដេច ពោលគឺបុត្រាបុត្រីទាំង៥រូបរបស់សម្ដេចផ្ទាល់តែម្ដង។
តាមរយៈរូបថតនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រាប់ពេជ្រ៥គ្រាប់ដែលពុកម៉ែកែឆ្នៃដោយផ្ទាល់ដៃ។
ក្នុងឱកាសនេះសម្ដេចតេជោ ក៏បានរម្លឹកឡើងថា៖ «ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែឆ្នៃវា និងប្រើប្រាស់វាឲ្យមានប្រយោជន៍។ មាសឬពេជ្រនឹងគ្មានតម្លៃឬតម្លៃតិចប្រសិនយើងមិនចេះកែឆ្នៃ ឬយកវាទៅទុកចោល។ ទោះមានឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៌ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច»។
ក្នុងឱកាសនោះសម្ដេចតេជោបានសង្គត់ធ្ងន់ថា៖«បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយ ឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម»៕

-
កីឡា6 days ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
ព្រឹកនេះកម្ពុជា-ថៃ បើកកិច្ចប្រជុំកម្រិតបណ្តាភូមិភាគ RBC លើកទី២៧ នៅខេត្តត្រាតប្រទេសថៃ
-
ព័ត៌មាន6 days ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
មិនទាន់មានពន្លឺនៃការដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះទេ ខណៈថ្ងៃនេះគឺមានរយៈពេល១៧ថ្ងៃហើយ
-
ព័ត៌មាន4 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន1 week ago
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា