ព័ត៌មាន
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ ទូទាំងស្រុកមេមត់
នាព្រឹកថ្ងៃព្រហស្សន៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកមេមត់ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញទទួលជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិ ចំនួន២៧៣នាក់ មកពីទូទាំងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពី លោក ស្រេង លី អភិបាលស្រុកមេមត់ បានធ្វើសេចក្តីរបាយការណ៍ពីសកម្មភាពដែលស្រុក-ឃុំ-ភូមិ សម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានារួចមក ឯកឧត្ដម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ និងជំរុញឱ្យបន្តនូវការខិតខំបន្ថែមទៀត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងបម្រើសេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖ ១) ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អថែមទៀតនិងបន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋ ២) ត្រូវខិតខំផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើ និងប្រកបដោយសិលធម៌ខ្ពស់ សាកសមជាមន្ត្រីបម្រើរាស្ត្រ។ ៣) ត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយឱ្យទាន់ពេលវេលា។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជម្រាបជូន អំពីលទ្ធផលការងាររបស់រដ្ឋសភាក្នុងនីតិកាលទី៧ រយៈពេលមួយឆ្នាំ ស្របពេលដែលរដ្ឋសភាកំពុងធ្វើកំណែទម្រង់ស្ថាប័នយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើអភិបាលកិច្ចល្អ និងក្លាយទៅជាសភាឌីជីថល តាមការណែនាំ និងដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេល ១ឆ្នាំមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏បានសម្រេចនូវលទ្ធផលការងារល្អប្រសើរ និងទទួលបានសមិទ្ធផលជាច្រើន ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បន្តថា ប្រជាជនកម្ពុជាទូទាំងប្រទេស បានអបអរសាទរ និងគាំទ្រ ព្រមទាំងប្តេជ្ញាចូលរួមអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការអនុវត្តគម្រោងជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា គឺជីកព្រែក “ហ្វូណនតេជោ“ ក្រោយពីមានការប្រកាសចលនាគាំទ្រពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ឯកឧត្តម វង សូត ក៏បានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ និងច្រានចោលចំពោះសកម្មភាពរបស់ក្រុមមួយក្តាប់តូច ដែលបានធ្វើការញុះញង់អុចអាល បំភ្លើស ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា មានចេតនាបង្កភាពវឹកវរក្នុងសង្គម ទោះបីជាមានការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយ ពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតី នាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយ។
ជាចុងក្រោយ ឯកឧត្តម ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងប្រធានភូមិទាំងអស់ គួរស្វែងយល់ ធ្វើជាសាក្សី និងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង និងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល គោលនយោបាយគណបក្ស។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត បាន ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមេភូមិចំនួន២៧៣នាក់ក្នុងម្នាក់ ៗ ថវិកា៥០,០០០ រៀល និងឧបត្ថម្ភដល់សាលាស្រុកមេមត់១,០០០,០០០ រៀលផងដែរ៕

-
ព័ត៌មាន6 days ago
TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
-
ព័ត៌មាន1 week ago
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ
-
ព័ត៌មាន4 days ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន1 week ago
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
-
ព័ត៌មាន1 week ago
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
-
ព័ត៌មាន1 week ago
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ
-
ព័ត៌មាន6 days ago
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន1 week ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន