ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា ប្រកាសដល់គ្រឹះស្ថានហិរញ្ញវត្ថុ បន្តរៀបចំឥណទានឡើងវិញដល់ចុងឆ្នាំ២០២៥
ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាល បន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយវិធានការអនុគ្រោះនេះ នឹងបន្តរហូតដល់ ខែធ្នូ ឆ្នាំ ២០២៥។
ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការរៀបចំឥណទានឡើងវិញ ដោយក្នុងនោះធនាគារជាតិនៃកម្ពុជា អនុញ្ញាត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន គឺត្រូវអនុវត្តលក្ខខណ្ឌមួយចំនួនដូចជា៖ គ្រឹះស្ថានអាចរៀប ចំឥណទានឡើងវិញជូនអតិថិជនបានចំនួនពីរដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។ គ្រឹះ ស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយ កម្រិត, បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងបន្តបន្ទាប់គ្នា ក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការ ទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ។ បន្ទាប់មក, គ្រឹះស្ថានអាចស្ដារចំណាត់ថ្នាក់ឥណទានល្អជាងមុន ដោយគោរពតាមគោល ការណ៍ចំនួន ថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន និងត្រូវដំឡើងចំណាត់ថ្នាក់ត្រូវគោរពតាមលក្ខខណ្ឌដូច ដែលបានកំណត់ក្នុងសារាចរណែនាំនេះ។
ចំពោះឥណទានមិនដំណើរការ ដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះ កន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ។ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង ពោលគឺស្ថិត ក្រោមស្តង់ដា។ ការដំឡើងចំណាត់ថ្នាក់នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី ៤ ឆ្នាំ២០២៤ តទៅ។
ទន្ទឹមនេះ, ការដំឡើងចំណាត់ថ្នាក់នេះ ក៏ត្រូវបានអនុវត្តចំពោះឥណទានរៀបចំឡើងវិញ លើវិស័យទេសចរណ៍នៅខេត្ត សៀមរាបផងដែរ ដោយក្នុងនោះគ្រឹះស្ថានមិនគួរប្រើប្រាស់តែព័ត៌មានឥណទានរៀបចំឡើងវិញក្នុងក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ក្នុងអំឡុង ពេលអនុគ្រោះនេះ សម្រាប់ជាលក្ខខណ្ឌចម្បងក្នុងការអនុម័តឥណទាននោះឡើយ។ គ្រឹះស្ថានត្រូវពិនិត្យលក្ខខណ្ឌផ្សេងៗទៀត ដែល មានចែងក្នុងគោលនយោបាយរបស់គ្រឹះស្ថាន ដើម្បីអនុម័តឥណទាន និងត្រូវរៀបចំឥណទានឡើងវិញជូនអតិថិជន ឱ្យស្របតាមលក្ខ ខណ្ឌអនុគ្រោះដូចបានចែងក្នុងសារាចរណែនេះផងដែរ។
គ្រឹះស្ថានត្រូវពិនិត្យ ពិភាក្សា និងជ្រើសរើសលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនខាងលើ ដែលសមស្របបំផុតសម្រាប់អតិថិជន ដើម្បីអាចធានាបានថា អតិថិជនអាចបន្តបំពេញកាតព្វកិច្ចទូទាត់សងបានតាមលក្ខខណ្ឌថ្មីនៃកិច្ចសន្យា។ គ្រឹះស្ថានត្រូវរៀបចំឥណ ទានឡើងវិញ ចំពោះអតិថិជនដែលស្ថានភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថា អតិថិជន ជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។ គ្រឹះស្ថានត្រូវមានតម្លាភាពក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងត្រូវ ពន្យល់អតិថិជនឱ្យបានច្បាស់លាស់ អំពីលក្ខខណ្ឌនៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមានមូលដ្ឋានក្នុងការសម្រេច ចិត្ត។ វិធានការអនុគ្រោះចំពោះការរៀបចំឥណទានឡើងវិញនេះ នឹងមានប្រសិទ្ធភាពអនុវត្តរហូតដល់ដំណាច់ខែ ធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា