ព័ត៌មាន
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពី “ការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ឆ្នាំ២០២៣”
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ២០២៣, ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញលទ្ធផលនៃការធ្វើអង្កេត STEPs ចុងក្រោយរបស់យើង ដោយបង្ហាញពន្លឺលើអត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យមិនឆ្លង (NCD) នៅក្នុងប្រទេសកម្ពុជា។ ការធ្វើអង្កេតដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសូចនាករសុខភាពសំខាន់ៗ និងអាកប្បកិរិយាដែលជះឥទ្ធិពលដល់ជំងឺមិនឆ្លង ដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាលភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើនូវការផ្លាស់ប្តូររបៀបរបបរស់នៅជាការសំខាន់នូវការការពារជំងឺមិនឆ្លង និងពន្យាការកើតឡើងនូវផលវិបាកនៃជំងឺទឹកនោមផ្អែមលើសសម្ពាធឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់បង្កើនសកម្មភាពឃោសនា អប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ជំងឺសរសៃឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ការកាត់បន្ថយនិងការឈានទៅដល់ការបញ្ឈប់នូវការពិសាបារី ការបន្ថយការទទួលទានគ្រឿងស្រវឹង បន្ថយការប្រើប្រាស់អំបិល-ស្ករ-ខ្លាញ់ ឱ្យមកប្រើប្រាស់ឱ្យតិចតាមដែលអាចធ្វើទៅបាន បង្កើនសកម្មភាពរាងកាយតាមរយៈការហាត់កីឡា ពលកម្មតាមគ្រប់ទំរង់ដែលអាចធ្វើទៅបាន។
ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់បន្តចូលរួមគាំទ្រដល់កម្មវិធីជំងឺមិនឆ្លង ដើម្បីចូលរួមដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរឹងមាំជានិរន្តន៍ ដើម្បីកាត់បន្ថយអត្រាមរណៈភាព និងពិការភាព។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋាននៃក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និង Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោក និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងសមាជិកក្រុមការងារជំងឺមិនឆ្លង អនុក្រុមការងារបច្ចេកទេសជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម អង្គភាពចំណុះក្រសួងសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ២២៥រូប ដែលបានរៀបចំដោយនាយកដ្ឋានការពារសុខភាព ក្រោមការគាំទ្រថវិកាពីអង្គការសុខភាពពិភពលោក៕
អត្ថបទ៖ រដ្ឋា














-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍