ព័ត៌មាន
ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែខ្នាតធំ នៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់១ខ្សែហើយលើផ្លូវលេខ 108 BT
ភ្នំពេញ៖ ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានរួចរាល់១ខ្សែហើយលើផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនាកាលពីខែឧសភា កន្លងទៅ ដើម្បីដោះស្រាយទឹកលិចចេញពីតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញានេះថា សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែ បានហើយ១ខ្សែលើកំណាត់ផ្លូវ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រប្រវែងជិត២០០ម៉ែត្រ រួចរាល់ទាំងស្រុងហើយ ក្នុងនោះ ផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។
ចំណែកមន្ត្រីជំនាញឱ្យដឹងថា ផ្លូវលេខ 108 BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវលេខ ១០៨ដដែលនេះក្នុងរយៈពេល១ខែកន្លះទៀត។ ជារួមការងារដាក់លូ និងធ្វើផ្លូវនៅតំបន់បឹងទំពន់នេះមានចំនួន៤ខែ ដោយប្រើពេល១ឆ្នាំកន្លះបានរួចរាល់ទាំងស្រុង។ ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាគម្រោងរបស់ថ្នាក់ជាតិ។
គួរបញ្ជាក់ថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល ៥ឆ្នាំ មានចំនួន ៥០គម្រោង ចំពោះគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣គម្រោង។ គម្រោងរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តចំនួន ១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។
គួររំលឹកថា អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី បានពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ មើលការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BTនេះ បន្តទៅមើលប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៣គម្រោង តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី៕




-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ