ព័ត៌មាន
កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិបានបិទបញ្ចប់ដោយជោជ័យ ដោយមានការចូលរួមពីយុវជនជិត ១ពាន់នាក់
ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ (UniPreneur National Challenge) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យសហគ្រិនភាព បាននាំសហគ្រិននិស្សិត ដែលមានសមត្ថភាពប្រហែល ១,០០០នាក់ ពីសាកលវិទ្យាល័យចំនួន២៥ទូទាំងប្រទេស ជួបជុំគ្នាក្នុងព្រឹត្តិការណ៍ប្រកួតធ្វើបទបង្ហាញគំនិតធុរកិច្ចថ្មីថ្នាក់ជាតិ រយៈពេល ៣ថ្ងៃ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់៣១ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ ជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធី សហគ្រិនមហាវិទ្យាល័យ រដូវកាលទី២ របស់សហគ្រិនខ្មែរ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីនេះ យុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) មានកម្មវិធីធំៗបី គឺ UnipreneurCamp, UnipreneurSprint និង UniPreneur National Challenge ដែលសហគ្រិនខ្មែរបានបង្កើតឡើង បានដើរតួជាវេទិកាយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពដល់សហគ្រិននិស្សិតដើម្បី បង្ហាញពីភាពប៉ិនប្រសប់ ដោយកែប្រែគំនិតឆ្នៃប្រឌិតរបស់ពួកគេឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមសេដ្ឋកិច្ច តាមរយៈដំណោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធរណៈ និងវិស័យឯកជន។

លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរងផ្នែកសេវាកម្មសិក្សា នៃសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ បានបង្ហាញពីការសប្បាយរីករាយសម្រាប់ការចូលរួមជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីប្រកួតមហាវិទ្យាល័យថា្នក់ជាតិនេះ។ លោកបានលើកឡើងថា «សាកលវិទ្យាល័យ មានបំណងច្បាស់លាស់ក្នុងការជ្រោមជ្រែង និងផ្សព្វផ្សាយ វប្បធម៌ និងចំណះដឹងអំពី នវានុវត្តន៍ និងសហគ្រិនភាព ទៅកាន់និស្សិតរបស់យើង។ កម្មវិធីប្រកួតប្រជែងនេះដែរ បានផ្តល់វេទិកាមួយដ៏ល្អសម្រាប់ យុវជនកម្ពុជាដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ក្នុងការបង្ហាញនូវទេពកោសល្យរបស់ពួកគេ ហើយទទួលបានមតិកែលំអ ពីសហគ្រិន និងអ្នកជំនាញដែលមានបទពិសោធន៍ និងតួនាទីជាអ្នកដឹកនាំក្នុងវិស័យពាក់ព័ន្ធ។»

ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់និស្សិតសហគ្រិនឆ្នើមចំនួន ៧៥ក្រុម មកពីជាង ២៥សាកលវិទ្យាល័យ ដែលជាក្រុមជម្រើសពីកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurSprint ដែលបំប៉នបន្ថែមនូវចំណេះដឹងក្នុងការត្រៀមខ្លួនប្រកួតថ្នាក់ជាតិ។ ក្រុមទាំងអស់បានធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។ មានតែ ៦ក្រុមតែប៉ុណ្ណោះ ដែលទទួលបានជ័យលាភីនៅវគ្គផ្តាច់ព្រ័ត ហើយទទួលការញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់សហគ្រិនខ្មែរ «Khmer Enterprise Summit 2024»។

ក្រុមជើងឯក ៦ក្រុម ដែលឈ្នះក្នុងការប្រកួត UniPreneur National Challenge នឹងទទួលបានឱកាសដ៏ពិសេសក្នុងការចូលរួមជាមួយក្រុមសហគ្រិនឆ្នើមដទៃទៀត មកពីការប្រកួតកម្មវិធីធំៗដទៃទៀតរបស់សហគ្រិនខ្មែរ។ សន្និបាតនេះនឹងដើរតួជាវេទិកាសម្រាប់សហគ្រិន ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានអប់រំ សមាគមធុរកិច្ច ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ សំខាន់ៗផ្សេងទៀតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និងការសហការ ដើម្បីបន្តអភិវឌ្ឍវិស័យសហគ្រិនភាពឱ្យកាន់តែរស់រវើក។

នៅពេលដែលកម្ពុជាបន្តកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យ គឺជាក្តីសង្ឃឹម និងឱកាសសម្រាប់យុវជនដែលមានបំណងប្រាថ្នាក្លាយជាសហគ្រិន នាពេលអនាគត។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ នវានុវត្តជនវ័យក្មេងទាំងនេះកំពុងស្ថិតក្នុងវិថីកសាង ឥទ្ធិពលដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា៕





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា