ព័ត៌មាន
អ្នកវិភាគនៅកម្ពុជាមិនគាំទ្រការធ្វើបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេសCLV
ភ្នំពេញ ៖ អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយនៅកម្ពុជា បានបដិសេដ្ឋមិនគាំទ្រចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បម្រើនយោបាយបរទេសបំផុសបំផុលធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ក្នុងចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា មានប្រសាសន៍ថា ការធ្វើបាតុកម្មពីក្រៅប្រទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលជាការនាំឱ្យប្រទេសជាតិច្របូកច្របល់វិលចូលសង្គ្រាមស៊ីវិលឡើងវិញ បើសិនជាបដិវត្តនោះបានសម្រេច។ មួយវិញទៀត សកម្មភាពផ្តួលរំលំតាមបែបបដិវត្តពណ៌នេះ មានន័យថា ក្រុមប្រឆាំងមានចារិកនយោបាយមិនគាំទ្រការដឹកនាំតាមបែបប្រជាធិបតេយ្យ។
លោកថ្លែងថា៖«នេះជាអ្វីដែលនាំឱ្យប្រទេសច្របូកច្របល់ កើតមានកលិយុគឡើងវិញ កើតសង្គ្រាមស៊ីវិលឡើងវិញ ដូចដែលខ្ញុំលើកឡើងខាងដើម ប៉ុន្តែទោះយ៉ាងណារាជរដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចការពារនូវសមិទ្ធផលទាំងឡាយ ការពារនូវលទ្ធិប្រជាធិបតេយ្យ របស់ព្រះរាជាណាចក្រកម្ពុជា ការពារច្បាប់រដ្ឋធម្មនុញ្ញ មិនអាចឱ្យការធ្វើបាតុកម្មហ្នឹងបានជោគជ័យទេ»។
ទន្ទឹមនេះលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា សកម្មភាពរបស់ក្រុមឧទ្ទាមជ្រុលនិយម ដែលបំភ្លៃការពិតដើម្បីអូសទាញពលករធ្វើបាតុកម្មក្រៅប្រទេសនោះ មានបំណងធំៗ២ គឺទី១ ដើម្បីប្រមូលលុយសម្រាប់ជាប្រយោជន៍របស់ក្រុមខ្លួន ចំណែកទី២គឺធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ពលរដ្ឋដោយការបោះឆ្នោត។
លោកថ្លែងថា៖«ចំណុច២ហ្នឹងគឺគ្រាប់គ្រាន់ ដែលអាចនិយាយថាពួកនេះក្បត់ទាំងប្រយោជន៍ប្រជាជន ក្បត់ទាំងប្រយោជន៍ជាតិ ដែលដើរបញ្ច្រាសចរន្តនៃដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម។ប្រសិនបើគេនិយាយពីការផ្លាស់ប្តូរ នៅក្នុងសង្គមប្រជាធិបតេយ្យ គេអត់អាចប្រើកម្លាំងបះបោរ ឬការបង្កចលាចល ឬក៏ការអំពាវនាវកងកម្លាំងប្រដាប់អាវុធ ឱ្យផ្តួលរំលំរដ្ឋាភិបាលទេ គេត្រូវតែធ្វើការផ្លាស់ប្តូរតាមរយៈសន្លឹកឆ្នោត»។
លោកបន្តថា សម្រាប់បងប្អូនដែលជ្រុលខ្លួនលង់ជឿតាមការអូសទាញ របស់ក្រុមជ្រុលនិយមអាចប្រញាប់ដកខ្លួនចេញវិញ ដើម្បីសេចក្តីសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ព្រោះក្រុមប្រឆាំងទាំងនោះគ្មានបំណងនាំមកនូវប្រជាធិបតេយ្យ ការអភិវឌ្ឍ និងសុខសន្តិភាពសម្រាប់ប្រទេសជាតិនោះទេ។
ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកទស្សនៈវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការធ្វើបាតុកម្មអហិង្សាគឺជាសិទ្ធិពលរដ្ឋដែលមានចែងក្នុងច្បាប់ ប៉ុន្តែបើការធ្វើបាតុកម្ម ឬកូដកម្មនោះប្រែក្លាយពីបាតុកម្មស្របច្បាប់ ទៅបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល បង្កចលាចលធ្វើឱ្យសង្គមវឹកវរនោះ គឺជារឿងខុសច្បាប់ ដែលអាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្ក្រាប។
លោកថ្លែងថា៖«បើអាជ្ញាធរពាក់ព័ន្ធរកឃើញថា កូដកម្មមានបំណងទុច្ចរិត ហើយបំណងនៃបាតុកម្មនោះផ្ទុយពីច្បាប់អនុញ្ញាត អាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបង្ក្រាប មិនអាចធ្វើឱ្យប្រទេសមានចលាចល មានសង្គ្រាមបះបោរ ដូចបណ្តាប្រទេសផ្សេងៗ ដូចជានៅ បង់ក្លាដេស ស៊ីរី លីប៊ីជាដើម»៕



-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍