កីឡា
គោព្រៃកម្ពុជា ចាប់ផ្ដើមហាត់លើទឹកដីស្រីលង្កា មុនការប្រកួតជម្រុះ AFC Asian Cup នាថ្ងៃព្រហស្បតិ៍
បន្ទាប់ពីធ្វើដំណើរដល់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីយប់រំលងអធ្រាត្យឈានចូលថ្ងៃទី០២ ខែកញ្ញាកន្លងទៅ នៅល្ងាចថ្ងៃដដែល ក្រុមជម្រើសជាតិកម្ពុជា ក៏បានចាប់ផ្ដើមការហ្វឹកហាត់របស់ខ្លួន ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 នាល្ងាចថ្ងៃទី០៥ ខែកញ្ញាខាងមុខ នៅកីឡដ្ឋាន Racecourse International។

ទន្ទឹមជាមួយការត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ក៏ដូចជារង់ចាំអ៊ុតមើលការប្រកួតទាំងអស់គ្នា រវាងក្រុមកម្ពុជា និងស្រីលង្កា ដែលមានការកោះហៅកីឡាករថ្មីៗមកជួយក្រុមរៀងៗខ្លួន ពិសេសក្រុមជម្រើសជាតិស្រីលង្កា ដែលបានកោះហៅកីឡាករកូនកាត់ និងកំពុងប្រកបអាជីពនៅអឺរ៉ុបប្រមាណ ១២នាក់មកជួយក្រុម ស្របពេលលោក Felix Dalmas ក៏បានផ្ដល់ឱកាសដល់កីឡាករចូលសញ្ជាតិ ៣រូប និងកីឡាករកូនកាត់ខ្លួនមកជួយក្រុមគោព្រៃកម្ពុជាផងដែរ ។

មុនការប្រកួតមកដល់ កីឡាករកម្ពុជា បានលើកឡើងស្រដៀងៗគ្នា ចំពោះការត្រៀមខ្លួនលើកនេះ គឺមានភាពល្អប្រសើរច្រើន ទោះបីការប្រមូលផ្ដុំមានរយៈពេលខ្លី តែផ្អែកលើគុណភាពកីឡាករម្នាក់ៗ គឺមានភាពល្អប្រសើរជាងមុន បន្ទាប់ពីការចាប់ផ្ដើមនៃលីគកំពូលកម្ពុជា រដូវកាលថ្មី ។ ម្យ៉ាងដោយមានកម្លាំងថ្មី នៃកីឡាករចូលសញ្ជាតិជួយផង នឹងធ្វើឲ្យតំបន់ការពារកម្ពុជាកាន់តែរឹងមាំ ទោះបីត្រូវប្រឈមជាមួយក្រុម ដែលប្រជុំដោយកីឡាករកូនកាត់ និងមានបទពិសោធន៍លេងនៅលីគអឺរ៉ុប ដូចជាស្រីលង្កាក៏ដោយ ។

គួរដឹងថា ក្រោយធ្វើការប្រកួតជើងទី១ ជាមួយក្រុមម្ចាស់ផ្ទះស្រីលង្កា នាល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញម្ដង នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ៕ អត្ថបទ លី ឈុនឡា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន2 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី