ព័ត៌មាន
យុទ្ធនាការ Fit For Hope 2024 បំផុសការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់
យុទ្ធនាការ Fit For Hope 2024 ដែលជាយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាការសូហ្វីតែលភ្នំពេញ ។

ជំងឺមហារីកសុដន់មានអត្រាតួលេខឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា Fit For Hope 2024 រៀបចំដោយវិស័យឯកជន ដែលមានកិច្ចគាំទ្រពី ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋដទៃទៀត។

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងក្រសួងពាក់ព័ន្ធ ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការនេះឡើង ដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងក្មេងស្រី អំពីសុខភាពសាធារណៈ ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលផ្ដោតលើកត្តា ការអប់រំ យេនឌ័រ សុខភាពសាធារណៈ និងការលើកកម្ពស់អាហារូបត្ថម្ភ ជួយកាត់បន្ថយអត្រាមរណនៃសុខភាពមាតា និងទារក។

បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ក្នុងការចូលរួមលើកកម្ពស់សុខភាពសាធារណៈដើម្បីកាត់បន្ថយហានីភ័យខ្ពស់នៃជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ព្រមទាំងលើកទឹកចិត្តដល់ស្រ្តី និងក្មេងស្រី នៅតាមសហគមន៍ កុំមានការខ្មាសអៀន និងត្រូវទៅពិនិត្យសុខភាពស្រ្តីឱ្យបានទៀងទាត់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ថា ក្រៅពីមន្ទីរពេទ្យរដ្ឋមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកថ្នាក់ជាតិ ដែលបើកដំណើរចាប់ពីកញ្ញាឆ្នាំ ២០២៤ នេះ លើការពិគ្រោះជំងឺមហារីក។ ចំណែកការព្យាបាល អាចនឹងផ្ដល់សេវាជូននាចុងឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ ។ សូមបញ្ជាក់ថា នេះជាគំនិតផ្ដួចផ្ដើមដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់ ហើយក៏មានការយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

យុទ្ធនាការ Fit For Hope 2024 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ១២ និង១៣ ខែតុលា ខាងមុខនេះ ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់អាចចូលរួមពិគ្រោះ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ជាមួយគ្រូពេទ្យឯកទេស ដោយមិនគិតថ្លៃ នៅទីតាំងចំនួន ៣ កន្លែង គឺ នៅផ្សារទំនើបអ៊ីអន១ , The Factory Phnom Penh និងនៅបរិវេណខាងមុខវត្តបុទុមវត្តី៕




-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា