ព័ត៌មាន
និស្សិតបញ្ញវន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្មដែលក្រុមជ្រុលនិយមចង់ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ និស្សិតបញ្ញវន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្មដែលក្រុមជ្រុលនិយមចង់ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលមានជនក្បត់ជាតិ ៣ជំនាន់ សម រង្សី នៅពីក្រោយ ដើម្បីញុះញង់ចង់ឱ្យមានបដិវត្តន៍ពណ៌។
យុវជន ទី ស៊ីមិញ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបាននិយាយថា លោកមិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិមានភាពវឹកវរ ចលាចល និងបាត់បង់សុខសន្តិភាព។
លោកបន្តថា «ក្នុងនាមខ្ញុំជានិស្សិត ហើយក៏ក្នុងនាមខ្ញុំជាយុវជនខ្មែរម្នាក់ដែលកំពុងរស់នៅស្រុកខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោសទាំងស្រុងចំពោះទង្វើទាំងអស់នេះ ព្រោះការញុះញង់ធ្វើឱ្យមានបដិវត្តន៍ពណ៌ អាចនឹងធ្វើឱ្យសង្គ្រាមស៊ីវិលកើតឡើង។ ដូច្នេះយើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ឱ្យខានតែបាន»។
យុវជន ម៉ាន់ សុឃីត អាយុ ២១ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបាននិយាយថា បាតុកម្មនៅកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសផ្សេងៗគឺមានក្រុមប្រឆាំងនៅពីក្រោយខ្នងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលមានគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មិនមែនជារឿងជំទាស់ការអភិវឌ្ឍនៅតំបន់ត្រីកោណ CLV នោះទេ។
លោកបន្តថា មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បំភ្លៃការពិតធ្វើឱ្យបងប្អូនពលករយល់ច្រឡំចំពោះកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី ប៉ុន្តែការពិតពួកគេប្រើកម្លាំងពលករ ដើម្បីធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតធ្វើឱ្យពលរដ្ឋដែលមិនបានគិតគូរច្បាស់លាស់ ធ្លាក់ខ្លួនក្លាយជាជនក្បត់ជាតិជាមួយក្រុមឧទ្ទាមទាំងនោះដែរ។
យុវជនរូបនេះបានបន្តថា «ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកដែលបញ្ជានៅពីក្រោយខ្នង និងអ្នកដែលចូលរួមមួយក្តាប់តូចក្នុងគោលបំណងធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំ។ ប្រសិនបើរាជរដ្ឋាភិបាលមិនខំប្រឹងទប់ស្កាត់ទេ អាចក្លាយជារឿងសង្គ្រាមស៊ីវិលរ៉ាំរៃក្នុងស្រុក ដែលធ្វើឱ្យប្រជាជនទាំងអស់មិនអាចរស់នៅបានសុខស្រួលនោះទេ»។
យុវតី ភន រះសា កំពុងសិក្សាជំនាញអគ្គិសនីនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបាននិយាយថា សកម្មភាពបាតុកម្មក្រោមលេស CLV គឺមិនអាចទទួលយកបានទេ ពលករនៅក្រៅប្រទេសគួរតែមានការគិតគូរឱ្យបានច្បាស់ មុននឹងចូលរួមសកម្មភាពទាំងនោះ ព្រោះក្បាលម៉ាស៊ីនដឹកនាំបាតុកម្ម ធ្វើឡើងដើម្បីតែផលប្រយោជន៍ផ្តួលរំលំរដ្ឋាភិបាល និងការប្រមូលលុយប៉ុណ្ណោះ។
យុវតីរូបនេះបានថ្លែងថា៖«ក្នុងនាមខ្ញុំជានិស្សិត និងក្រុមគ្រួសារ ខ្ញុំសូមថ្កោលទោសចំពោះពួកគាត់តែម្តង ជាពិសេសគឺក្បាលម៉ាស៊ីនដឹកនាំធ្វើបាតុកម្មហ្នឹង បើសិនណាជារាជរដ្ឋាភិបាលមានច្រកណាដែលអនុវត្តច្បាប់ចំពោះពួកគាត់ គឺឱ្យវាសមគួរតែអនុវត្តយ៉ាងតឹងរឹងបំផុត»។
ក្រុមបាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ បានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
បាតុករស្ត្រីម្នាក់បានលើកឡើងថា៖«នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹម សុខ ថាតើធ្វើយ៉ាងណាជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្តទម្លាក់របបផ្តាច់ការចោល ទើបអាចប្តូរយករបបប្រជាធិបតេយ្យពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្តាច់ការ ទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ»។
សកម្មភាពនេះ គឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិតនៃការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះមានក្រុមជ្រុលនិយមរបស់ជនក្បត់បីជំនាន់ សម រង្សី នៅពីក្រោយខ្នងរង់ចាំញុះញង់៕

-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា