ព័ត៌មាន
ក្រុមសេនាសន្តិភាពធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី
រតនគិរី ៖ សេនាសន្តិភាពដែលនាំបងប្អូនមកគ្រប់ទិសទី រួមទាំងបងប្អូនខ្មែរមកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្តនៅភូមិភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត ហើយសម្រាប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅទស្សនាបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ និង បន្តធ្វើទស្សនកិច្ចនៅតំបន់មួយចំនួនទៀត។
ក្រោយដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋមកពីក្រៅស្រុកមួយចំនួនផងនោះ លោក យឿន យឿត បានលើកឡើងថា ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានក្លោងទ្វារបង្ហាញភាពច្បាស់លាស់មានព្រំប្រទល់ប្រទេសទាំង២ មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវ មានប៉ាស្ព័រ លិខិត ហើយពុំចេញ-ចូលដោយសេរីទេដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះឡើយ។
លោក យឿន យឿត បានបន្ថែមទៀតថា ថា « តាមរយៈកិច្ចសហការតំបន់ភូមិភាគឦសាន CLV-DTAនេះ បានជួយជំរុញវិស័យសេដ្ឋកិច្ចមានការ អភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងជាពិសេសនៅតំបន់កន្ទុយនាគនេះតែម្តង។ ក្រោយលោក និងក្រុមការងារបានធ្វើទស្សនផ្ទាល់ និងឃើញនូវទិដ្ឋភាពជាក់ស្តែងពីការខិតខំរបស់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ទាំងនោះហើយ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេសក្រៅប្រទេស កុំជឿព័ត៌មានភូតកុហកថាទឹកដីយើងបាត់បង់ ហើយបើចង់ដឹងកាន់តែច្បាស់ និងជៀសវាងការចាញ់បោកការឃោសនារបស់ជនអគតិមួយក្តាប់តូចនោះ សូមបងប្អូនមកទស្សនាផ្ទាល់ ខណៈរាជរដ្ឋាភិបាលនឹងដឹកបងប្អូនឲ្យមកទស្សនាដោយមិនគិតថ្លៃជារៀងរាល់ចុងសប្តាហ៍នោះ៕
អត្ថបទ ៖ បាន ចក់










-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍