ព័ត៌មាន
កម្ពុជាបន្ថែមសកម្មភាពបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ក្នុងនាមកម្ពុជាជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ បានដាក់បន្ថែមសកម្មភាពថ្មីចំនួន ៣ គឺបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ ទៅក្នុងផែន ការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឬហៅបានថា អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥ -២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ។
ឯកឧត្តម បន្តថា ដើម្បីឱ្យការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ កម្ពុជាបានខិតខំប្រឹងប្រែងបំពេញបន្ថែម និងប្រមូលធាតុចូលប្រកបដោយការយកចិត្តទុកដាក់ពីគ្រប់វេទិការ ទាំងផ្លូវការ និងក្រៅផ្លូវ ការ ក្នុងនោះរួមមានសន្និសីទថ្នាក់តំបន់ កិច្ចប្រជុំរដ្ឋភាគី កិច្ចប្រជុំដៃគូ សិក្ខា សាលា ជំនួបពហុភាគី និងជំនួបទ្វេភាគី ជាដើម ក្នុងនោះកម្ពុជាបានដាក់បន្ថែមសកម្មភាពថ្មីសំខាន់ចំនួន ៣ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ រួមមាន បញ្ហាយេនឌ័រ បរិស្ថាន និង មីនប្រឆាំងមនុស្សកែឆ្នៃ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងដែរថា សហគមន៍អន្តរជាតិ បានទទួលស្គាល់នូវផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤ មាន ប្រសិទ្ធភាពខ្ពស់ ហើយការអនុវត្តផែនការសកម្មភាពនេះទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញាអូតាវ៉ា ។ ផែន ការសកម្មភាពទីក្រុងអូស្លូ ត្រូវបានយកមកប្រើប្រាស់ ធ្វើជាមូលដ្ឋាន និង តាក់ តែងសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ទោះបីមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ស្របតាមការវិវត្តន៍នៃវិស័យសកម្ម ភាពមីនសកល ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានអ្នក ណាបន្តរងគ្រោះដោយសារមីន ទៀត។
ឯកឧត្តមបានបញ្ជាក់ទៀតថា ផែនការសកម្មភាពសៀមរាប-អង្គរ ដែលនឹងត្រូវអនុម័តឱ្យប្រើប្រាស់ជាផ្លូវការក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មាន ៩ ជំពូក និង ៤៥ សកម្មភាព ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុះហត្ថ លេ ខាក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរផងដែរ ។ ជាមួយគ្នានោះ ផែន ការសកម្មភាពសៀមរាប-អង្គរ នឹងក្លាយជាឯកសារតម្រង់ទិសរបស់អនុសញ្ញាអូតាវ៉ារយៈពេល ៥ ឆ្នាំបន្តទៀត ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកល លោកទាំងមូល។ ខណះកិច្ចប្រជុំនេះត្រូវបានប្រព្រឹត្ត ទៅជារៀងរាល់ ៥ ឆ្នាំម្តង ហើយកម្ពុជា គឺជាប្រទេសទី៥ នៅលើសកលលោក និង ជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១ធ្វើនៅប្រទេសកេនយ៉ា ឆ្នាំ២០០៤ លើកទី ២នៅប្រទេសកូឡុំប៊ី ឆ្នាំ ២០០៩ លើកទី៣ នៅប្រទេសម៉ូសំប៊ិក ឆ្នាំ ២០១៤ លើកទី ៤ នៅប្រទេសន័រវែស ឆ្នាំ ២០១៩ និង លើកទី៥ នៅប្រទេសកម្ពុជា ឆ្នាំ ២០២៤ នេះ ។
ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានជ្រើសយកទឹកដីខេត្ត សៀមរាបសម្រាប់ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិកចំនួន ១៦៤ ប្រទេស និង រដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័ន ពិភពលោកជា ច្រើនទៀត ។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូនសហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និង ពិនិត្យមើលលើវឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លងមក ។
ដោយឡែក អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល។ អនុសញ្ញានេះ គឺជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហ គមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធដែលបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ ៕ អត្ថបទ,ភារម្យ







-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា