PR NEWS
គ្រូពេទ្យខេត្តកោះកុង សង្រ្គោះស្រ្តីម្នាក់សម្រាលកូនលើទូកដោយសុវត្ថិភាព
កោះកុង៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើទូកដោយសុវត្ថិភាព ក្នុងកំឡុងពេលធ្វើដំណើរនៅលើផ្ទៃសមុទ្រមកកាន់មន្ទីរពេទ្យ។។
ស្រ្តីដែលសម្រាលកូនលើទូក ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះកាលពីម៉ោង៤ទាបភ្លី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានឈ្មោះ នឿន ស្រីនី អាយុ២៧ឆ្នាំ រស់នៅភូមិកោះស្រឡៅ (នៅលើកោះ) ឃុំកោះកាពិ ស្រុកកោះកុង។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី៤ ខែកញ្ញានេះថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថាស្ត្រីខាងលើ បានសម្រាលកូននៅលើទូកលើផ្ទៃសមុទ្រ លោកបានចាត់ក្រុមគ្រូពេទ្យចុះសង្រ្គោះភ្លាមៗទោះបីមានព្យុះភ្លៀងយ៉ាងណាក៏ដោយ ក្នុងកំឡុងពេលកំពុងធ្វើដំណើរតាមទូក។
បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ស្រ្តីដែលឈឺពោះសម្រាលកូន បានសង្រ្គោះប្រកបដោយសុវត្ថិភាពទាំងម្តាយ និងទារក ដោយទារកនោះជាកូនទី៣ ភេទស្រី ទំងន់៣,២គីឡូក្រាម។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានបញ្ជូនតាមរយៈរថយន្តសង្គ្រោះមកបន្តការថែទាំ ព្យាបាលនៅផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង៕ អត្តបទៈឈឹម មករា




-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង