ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា ដែលជួយឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជួយឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែករបស់ប្រទេសឥណ្ឌា ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងជនមានពិការភាព។
ការថ្លែងអំណរគុណនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ អាជ្ញាធរមីន ទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ នាយទាហាន ពលទាហានមកពីប្រទេសឥណ្ឌា ម៉ារ៉ុក ស្រីលង្កា ,បង់ក្លាដេស, អារ៉ាប៊ីសាអ៊ូឌីត, សំប៊ី ,តង់ហ្សានី និងប្រេស៊ីល រួមជាមួយនិស្សិតជាច្រើនជាតិ សាសន៍នៃមហាវិទ្យាល័យការពារជាតិឥណ្ឌានារសៀលថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីន ។
នៅក្នុងជំនួបនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈ ពេលជាង ៣០ ឆ្នាំ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា និងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាប្រទេសមួយដែលបានរួមចំណែកដល់ការងារបោស សម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការភាពដោយសារមីនតាមរយៈការផ្តល់នូវអវយវៈសិប្បនិមិត្ត ចាប់ តាំងពីឆ្នាំ២០២២ អំឡុងពេលដែលវិស័យសកម្មភាពបានទទួលការគាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ក្រោមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ។
សូមជម្រាបថា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ច សហការជាមួយអាជ្ញាធរមីន បានជ្រើសយកខេត្តកោះកុងក្នុងការប្រើប្រាស់ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលឥណ្ឌា សម្រាប់ការងារបោសសម្អាតមីន។ ភូមិចំនួន ៤ ស្ថិតក្នុងស្រុកបុទុមសាគរ បានបោសសម្អាតរួច និងប្រកាសជាភូមិអស់ ក្រោមការគាំទ្រពី “គម្រោងផ្តល់ផលរហ័ស” ដំណាក់ កាលទី១ ហើយបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទី២ ឥណ្ឌាបានគាំទ្រដល់ការបោសសម្អាតមីនក្នុងស្រុកចំនួន ៤ បន្ថែមទៀតក្នុងខេត្តកោះកុង រួមមានស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកថ្មបាំង និងស្រុកកោះកុង ដែលគ្រោងប្រកាសជាស្រុកអស់មីនក្នុងឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ ភារម្យ







-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា