ព័ត៌មាន
ក្រសួងរៀបចំដែនដី នឹងរៀបចំពិធីមហោស្រពស្ថាបត្យកម្មកម្ពុជា ដើម្បីបើកទំព័រនៃសហសម័យ នៅខែ១១
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបើកទំព័រនៃសហសម័យកម្ពុជា និងមានស្នាដៃនៃស្ថាបត្យកម្មជាច្រើន នឹងមានដាក់តាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិទស្សនា និងស្វែងយល់បន្ថែមពីរចនាបទរបស់កម្ពុជា ។
ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោ ស្រពស្ថាបត្យកម្មកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា យើងទាំងអស់គ្នា បាននិងកំពុងតាក់តែងជីវិតក្នុងពេលប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ ជាពេលវេលាដ៏សមស្រប ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល ៥០០ឆ្នាំមកនេះ ។
ឯកឧត្តម បានបន្តថា រាល់ស្ថាបត្យកម្មអគារនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹងភាពរស់រវើក ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទំលាប់បូកបញ្ចូលគ្នា ដើម្បីឱ្យសមស្របទៅនឹងការវិវត្តន៍ នៃសហសម័យកម្ពុជា ខណៈការចូលរួមរៀបចំពីវិស័យឯកជន នៃពិធីមហោស្រពស្ថាបត្យកម្មកម្ពុជានេះ គឺបានចូលរួមដ៏មានសារៈសំខាន់ ដែលមិនគ្រាន់តែជាការឧបត្ថម្ភពិធីមហោស្រព ឱ្យដំណើរការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យស្ថាបត្យកម្មឆ្ពោះទៅមុខ ក៏ដូចជាជួយជំរុញឱ្យដំណើររបស់កម្ពុជាទទួលបានជោគជ័យ ។
ជាមួយ ឯកឧត្តម សាយ សំអាល់ មានបំណងចង់ឃើញថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និងជីវិតរស់នៅក្នុងអគារទាំងនោះ ពោរពេញដោយភាពស៊ីវិល័យ និងចង់ឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា មានពន្លឺសុភមង្គល មានជីវភាពល្អប្រសើរ រស់នៅដោយភាពសុខក្សេមក្សាន្ត ដូច្នេះការងារនេះ តម្រូវឱ្យយើងទាំងអស់គ្នា ត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ថា តើយើងត្រូវបោះជំហានទៅមុខ ដោយរបៀបណាក្នុងការកសាងសង្គមជាតិឲ្យកាន់តែល្អប្រសើរ ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា