ព័ត៌មាន
កម្មករនិយោជិតរោងចក្រសផ្លេនឌើរ (Splendor) ចូលរួមថវិកាជាមួយរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ភ្នំពេញ ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សផ្លេនឌើរ (Splendor) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីកសាងផ្លូវ និងអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យកាន់តែល្អប្រើសើរថែមទៀត។
អ្នកស្រីជា ផា កម្មការិនីរោងចក្រសផ្លេនឌើរ (Splendor) បានលើកឡើងថា ដោយទឹកចិត្តស្នេហាជាតិ អ្នកស្រីបានបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័នដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវ ក៏ដូចជាធ្វើការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត។ អ្នកស្រីថា មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សបានជារៀងរហូតទៅ។
អ្នកស្រីនិយាយថា៖«ខ្ញុំចូលរួមដោយសារតែខ្ញុំស្រលាញ់ប្រទេសជាតិ ហើយការចូលរួមនេះដើម្បីឱ្យរដ្ឋាភិបាលកសាងផ្លូវ ព្រំដែនរីកចម្រើនកាន់តែល្អ កាលណាអភិវឌ្ឍន៍តំបនព្រំដែនគ្មានអ្នកណាយកប្រទេសជាតិយើងបានទេ»។
ដូចគ្នានេះដែរកម្មការិនីរោងចក្រ សផ្លេនឌើរ (Splendor) ម្នាក់ទៀតគឺអ្នកស្រី ឆាយ សា បាននិយាយថា៖«ខ្ញុំស្រលាញ់ទឹកដីខ្ញុំ។ ខ្ញុំចង់ការពារទឹកដីខ្ញុំ កុំឱ្យគេចូលឈ្លានពានហើយដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹង និងមួយវិញទៀត ដើម្បីភាពងាយស្រួលទំនាក់ទំនងប្រទេសជិតខាង ហើយភ្ញៀវទេសចរអាចចូលមកមើលប្រទេសយើងបានស្រួល»។
រីឯអ្នកស្រី ចយ ធីតា កម្មការិនីរោងចក្រសផ្លេនឌើរ (Splendor) បានលើកឡើងផងដែរថា៖«មានតែការអភិវឌ្ឍទេ ដែលធ្វើឱ្យតំបន់ព្រំដែនរបស់យើងរឹងមាំបានហើយមានភ្ញៀវទេសចរកាន់តែច្រើន»។
ទន្ទឹមនេះបងប្អូនកម្មការិនីបានបង្ហាញពីការទុកចិត្តចំពោះសម្តេចធិបតីក្នុងការដឹកនាំរាជរដ្ឋាភិបាល ឈានឆ្ពស់ទៅរកការរីកចម្រើនកាន់តែខ្លាំង និងបានបញ្ជាក់ថា សម្តេចប្រមុខរាជរដ្ឋាភិបាលដឹកនាំប្រទេសបានល្អ ដោយបានគិតគូរយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនី ឱ្យទទួលបានផលប្រយោជន៍កាន់តែច្រើន លក្ខខណ្ឌការងារល្អ ប្រាក់ខែក៏ឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
កម្មការិនី សែត ម៉ារី លើកឡើងថា៖«ការដឹកនាំរបស់សម្តេចធិបតីធ្វើឱ្យខ្ញុំទទួលបានអត្ថប្រយោជន៍ច្រើនដូចជា បសស សម្រាប់កម្មការិនីពួកខ្ញុំឆ្លងទន្លេងាយស្រួល ហើយមានអត្ថប្រយោជន៍ក្រុមហ៊ុនដូចថាក្រុមហ៊ុនខ្ញុំធ្វើការរាល់ថ្ងៃនេះគឺល្អហ្មង»។
ចំណែកកម្មការិនីខាត់ ស៊ីយ៉ិន បាននិយាយថា៖«បងហ៊ុនម៉ាណែតគាត់គាត់ដឹកនាំបានល្អ បានរីកចម្រើន ឱ្យប្រជាជនរស់នៅបានស្រួល អភិវឌ្ឍន៍ជឿនលឿនគ្រប់វិស័យ។យើងត្រូវការអភិវឌ្ឍដើម្បីប្រជាជនកម្ពុជាទាំងអស់រស់នៅបានសុខស្រួលកុំឱ្យគេឈ្លានពាន មានតែការអភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យប្រទេសជាតិយើងរីកចម្រើនទៅមុខ»៕





-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង