ព័ត៌មាន
មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅតែអនុវត្តវិធានត្រួតពិនិត្យលើអ្នកដំណើរចេញចូល ដើម្បីការពារសុវត្ថិភាព
ឧត្តរមានជ័យ៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅតែអនុវត្តតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន លើសកម្មភាពត្រួតពិនិត្យលើការធ្វើដំណើរឆ្លងដែន ចេញ-ចូល ជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ចំពោះអ្នកដំណើរ ក៏ដូចជាពលករឆ្លងដែន ដែលចេញចូលតាមច្រកនេះ។
លោកវរសេនីយ៍ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី៥កញ្ញាឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសានា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានអនុវត្តការងារស្នូលជាប់ជាប្រចាំរបស់ខ្លួនក្នុងការត្រួតពិនិត្យលើអ្នកដំណើរឆ្លងដែនចេញចូលក្នុងប្រទេសបានយ៉ាងល្អប្រសើរ ក្នុងការប្រថាប់ត្រា ក៏ដូចជាការផ្តល់ទិន្នការ បែបបទនានាផ្សេងៗប្រកបដោយប្រសិទ្ធភាពផងដែរ។
លោក បានបន្តឲ្យដឹងថា បច្ចុប្បុន្ននេះ កំណើនអ្នកធ្វើដំណើរភ្ញៀវជាតិ-អន្តរជាតិ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ គឺមានសភាពធម្មតាក្នុងការចេញចូលក្នុងប្រទេស មិនមានអ្វីគួរឲ្យមានការបារម្ភនោះទេ។ក្នុងនោះដែរ មន្រ្តីឈរជើងប្រចាំការនៅច្រកទ្វារតែងតែជួយសម្របសម្រួលរាល់បញ្ហាឯកសារផ្សេងៗជូនដល់អ្នកដំណើរទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនក្នុងការឆ្លងដែនចេញ-ចូល ប្រកបដោយភាពរលូនផងដែរ៕





-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ