ព័ត៌មាន
សម្ដេចធិបតី៖ វិធានការច្បាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ សីហា គឺដើម្បីធានាសេចក្ដីសុខដល់ទាំងអស់គ្នា
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុបនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តវិធានការច្បាប់ចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបង្កើតព្រឹត្តិការណ៍ធ្វើបាតុកម្ម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងដុតប្រទេស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ កន្លទៅ គឺដើម្បីរក្សាឱ្យបាននូវសុខសន្ដិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តច្បាប់ត្រឹមត្រូវ កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនោះហើយ ទើបអាចធានាបាននូវសុខសន្ដិភាពរហូតមកដល់ថ្ងៃនេះ ដោយគ្មានការព្រួយបារម្ភអំពីអស្ថិរភាពនៅក្នុងសង្គមជាតិឡើយ។
សម្ដេចធិបតីបញ្ជាក់ថា ការបញ្ជេញមតិរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការស្នេហាជាតិ និងការបាត់បង់ទឹកដី គឺជារឿងត្រឹមត្រូវ និងជាសិទ្ធិរបស់ពលរដ្ឋ ហើយដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានពន្យល់ជាបន្តបន្ទាប់អំពីកង្វល់ដែលប្រជាពលរដ្ឋបានលើកឡើងកន្លងមកផងដែរ។ ប៉ុន្ដែសកម្មភាពកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅនេះ មានក្រុមជ្រុលនិយមមួយក្ដាប់តូច ចង់បង្វែស្ថានការណ៍រឿង CLV ទៅជារឿងផ្សេង ដែលខុសពីគោលគំនិតដើមរបស់ប្រជាពលរដ្ឋភាគច្រើនដែលបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនអំពីអនាគតប្រទេសជាតិ ដែលក្រុមជ្រុលនិយមយកស្ថានភាពនេះបង្កើតផែនការដើម្បីដុតប្រទេសតែម្ដង។
តាមប្រសាសន៍សម្ដេចធិបតីកាលពីព្រឹត្តិការណ៍ថ្ងៃទី១៨ សីហា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជ្រុលនិយមដែលប៉ុនប៉ងធ្វើបាតុកម្មចំនួន ៦៦ នាក់ ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៩ នាក់ ចំណែកអ្នកផ្សេងទៀតបានធ្វើការណែនាំឱ្យត្រលប់ទៅផ្ទះវិញ៕ អត្ថបទ៖ វ៉ន ដារ៉ា






-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា