ព័ត៌មាន
មន្ត្រីសុខាភិបាលរាជធានី ចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន
ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ បុគ្គលិក នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចូលរួម និងប្រកាសគាំទ្រយ៉ាងពេញទំហឹងជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
លោកវេជ្ជបណ្ឌិត តាំង ប៉េងបោះ ប្រធានផ្នែកសង្គ្រោះបន្ទាន់ លោកវេជ្ជបណ្ឌិត អាង វ៉ាន់រិទ្ធ ផ្នែកពិគ្រោះជំងឺក្រៅ លោកស្រីវេជ្ជបណ្ឌិត ឈុន ចរិយា ផ្នែកជំងឺផ្លូវចិត្ត និងលោកវេជ្ជបណ្ឌិត គឹម ភ័ក្រ និងលោកវេជ្ជបណ្ឌិត សឿង លីដា ផ្នែកព្យាបាលដោយចលនា និងសើស្បែក បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ចំពោះមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន គឺជារឿងល្អជាទីបំផុត ព្រោះបានរួមចំណែកជួយគាំទ្រដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសូមគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណតិ្តទី៧នេះ ដើម្បីជៀសវាងក្រុមមួយក្តាប់តូចតែងតែព្យាយាមវាយប្រហារមិនត្រឹមត្រូវមកលើរាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត នេត សុវីរៈ នាយកមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ រួមនឹងថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបតិ្តការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិវឌ្ឍន៍ខេត្តទាំង៤ របស់កម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបតិ្តការ និងការអភិវឌ្ឍន៍៕ អត្ថបទ រដ្ឋា









-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា