ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា
ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ប្រជាពលរដ្ឋទាំងអស់ ត្រូវចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមទីលំនៅជាក់ស្តែងរៀងៗខ្លួន។ នេះជាប្រសាសន៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលឧត្ដរមានជ័យ លើកឡើងនៅក្នុងការចុះពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងភូមិសាស្ត្រក្រុងសំរោង នាព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៤នេះ។
ឯកឧត្ដម បន្ដថា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ យើងត្រូវទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីយើងមានសិទ្ធិបោះឆ្នោតគាំទ្រ គណបក្សនយោបាយដែលយើងពេញចិត្ត គណបក្សនយោបាយដែលខ្លួនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ និងមិនរត់ចោលប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន បើគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនោះទេ ខេត្តឧត្តរមានជ័យមិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ។
ឯកឧត្ដម ក៏បានអំពាវនាវ ដល់ក្មួយៗដែលគ្រប់អាយុបោះឆ្នោតត្រូវនាំគ្នាអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១-១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះនៅតាមមូលដ្ឋានរស់នៅរៀងៗខ្លួន។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ការចុះឈ្មោះបោះឆ្នោតថ្មី នៅក្នុងក្រុងសំរោង សរុបបានចំនួន១០៧នាក់ ស្រី៥៤នាក់។
គួរបញ្ជាក់ថា នៅថ្ងៃនេះឯកឧត្ដម អភិបាលខេត្ត បានចុះឈ្មោះផ្ទាល់ខ្លួនប្តូរការិយាល័យបោះឆ្នោតពីរាជធានីភ្នំពេញ មកបោះឆ្នោតនៅខេត្តឧត្តរមានជ័យផងដែរ៕





-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ