ព័ត៌មាន
កម្មកររោងចក្រ បង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយបានបរិច្ចាគមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ភ្នំពេញ៖ រហូតមកដល់ពេលនេះមើលឃើញថា ប្រជាពលរដ្ឋគ្រប់ទិសទីបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា តាមរយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ ជាមួយនេះ កម្មករ កម្មការនីដែលកំពុងបំពេញការងារក្នុងវិស័យរោងចក្រ ក៏បានបង្ហាញទឹកមុខសប្បាយរីករាយ បន្ទាប់ពីបានបរិច្ចាគក្នុងមូលនិធិមួយនេះ។
អ្នកស្រី វណ្ណ សានី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ព័រតិច អ៊ិនឌីសស្រ្ទីយ៍ ស្ថិតនៅខណ្ឌឬស្សី រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅថ្ងៃទី៥ ខែកញ្ញានេះ បាននិយាយថា ពិតជាសប្បាយចិត្តណាស់ នៅពេលដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ទោះបីជាការចូលរួមមិនអាចបានច្រើន ប៉ុន្តែជាទឹកចិត្ត និងពិតជាពេញ ដោយគ្មានការបង្ខិតបង្ខំ ក្នុងការចូលរួមការងារសង្គមមួយនេះ។
ស្រដៀងគ្នានេះដែរ ក្រុមកម្មករដទៃផ្សេងទៀត បានឲ្យដឹងដែរថា ក្នុងនាមជាប្រជាពលរដ្ឋរស់នៅទឹកដីប្រទេសកម្ពុជា ការចូលរួមចំណែកជាសកម្មភាព ឬជាថវិកាក្តី គួរតែចូលរួមឲ្យបានគ្រប់គ្នាៗ ជាពិសេសការចូលរួមក្នុងការអភិវឌ្ឍនតំបន់ព្រំដែន គឺជំរុញឲ្យមានភាពរីកចម្រើន និងអ៊ូរអរកាន់តែខ្លាំងដល់ការរស់នៅរបស់ប្រជាជននៅទីនោះ។ ក្រុមកម្មករទាំងនេះ សង្ឃឹមទៀតថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ប្រទេសជាតិនឹងកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
កម្មករ កម្មការនី រោងចក្រខាងលើនេះ ក៏បានអំពាវនាវកម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបរិច្ចាគវិភាគទានឲ្យបានច្រើនកុះករតាមការស្ម័គ្រចិត្ត ដើម្បីរួមគ្នាជាធ្លុងមួយក្នុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពាតិ និងបូរណភាពទឹកដី ក៏ដូចជាការជមរុញការអភិវឌ្ឍតាមព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
សូមបញ្ជាក់ថា “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិរបស់ជាតិ៕ អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង