ព័ត៌មាន
សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនេះ ក្នុងគោលបំណង ធ្វើការតម្រង់ទិសដល់យុវជន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីកិច្ចការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រមុនឈានទៅសិក្សានៅឧត្តមសិក្សា ជាពិសេសពួកគេភាគច្រើនរស់នៅក្នុងតំបន់បេតិកភណ្ឌ ត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃវប្បធម៌ និងបេតិកភណ្ឌជាតិ ដើម្បីជាអ្នកបន្តវេន និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះនាពេលអនាគត់។
ការសិក្សាស្រាវជ្រាវនេះ បន្ទាប់ពីពួកគាត់ បានសិក្សានៅក្នុងថ្នាក់រៀន ស្តីពីការអប់រំបេតិកភណ្ឌ អស់រយៈពេលជាច្រើនខែមក សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំដោយអាជ្ញាធរជាតិអប្សរា។នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ សិស្សានុសិស្សបានទៅទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅតំបន់ភ្នំបូក។ ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា និងបន្តរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបុរាណជាច្រើនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។សូមជម្រាបថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ និងអាជ្ញាធរក្នុងតំបន់មួយចំនួននៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ កម្មវិធីអប់រំបេតិកភណ្ឌ។
កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ ជាពិសេសយល់ដឹងអំពីតួនាទីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងអាចធ្វើជាគម្រូដល់សហគមន៍របស់ខ្លួនថែមទៀតផង៕








-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍