ព័ត៌មាន
មន្ត្រីបាលជលផលខេត្តក្រចេះ បន្តចុះបង្ក្រាបបទល្មើសនេសាទ និងបានប្រលែងត្រីចម្រុះ តូចធំជាង៣០០គីឡូក្រាម
នាថ្ងៃទី០៥ ខែកញ្ញាម្សិលមិញនេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត គណៈបញ្ជាការឯកភាពស្រុក អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ នៅចំនុចបឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានរំដោះត្រីចម្រុះ តូចធំប្រមាណជាង៣០០គីឡូក្រាម ។
ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការរុះរើ និងដុតបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់មួយចំនួនធំ រួមមាន៖ របាំងព្រួលសាច់ណរ៉ាវ (សាច់កាវ) ចំនួន ១១ខ្សែ ប្រវែង ៥៥០ម៉ែត្រ ក្រឡាទំហំ ៣-០៤សង់ទីម៉ែត្រ, លបសាច់កាវ ចំនួន ១៤គ្រឿង ក្រឡាទំហំ ០២-០៤សង់ទីម៉ែត្រម, របាំងព្រួលស្បៃមុងចំនួន ២៩ខ្សែ មានប្រវែង ១៣៥០ម៉ែត្រ, លូស្បៃមុង ចំនួន ៣២មាត់លូ, របាំងកាត់ទទឹងជិតព្រែកចំនួន ០២របាំង និងលបសាច់កាវចំនួន ០៦គ្រឿង, បង្គោលចម្រឹងប្ញស្សីប្រមាណជា ៦០០ដើម ។
គិតត្រឹមតែរយៈពេល២ថ្ងៃ នៃដេីមខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានបង្ក្រាបបទល្មើសនេសាទ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម និងបានបំផ្លាញចូលនូវឧបករណ៍ នេសាទមួយចំនួនធំ ព្រមទាំងបានរំដោះត្រីចម្រុះតូច-ធំ ជាង ៥០០គីឡូក្រាម ក្នុងនោះស្រុកព្រែកប្រសព្វ ចំនួន ២០០គីឡូក្រាម និងស្រុកចិត្របុរី ចំនួន ៣០០គីឡូក្រាម ៕




-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍