ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា៖កម្ពុជាឱ្យតម្លៃខ្លាំងណាស់ទៅលើសន្ដិភាពពីព្រោះកម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍
ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ជាកិច្ចចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ និងគណៈប្រតិភូដែលបានអញ្ជើញមកព្រះរាជាណចក្រកម្ពុជា ដើម្បីចូលរួមចំណែកនៅក្នុងការពិភាក្សាកិច្ចប្រជុំប្រឹក្សាយោបល់ទៅលើធម្មនុញ្ញសន្ដិភាព ដែលរៀបចំឡើងដោយរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ កិច្ចប្រជុំប្រឹក្សាយោបល់ទៅលើធម្មនុញ្ញសន្ដិភាពនេះគឺជាផ្នែកមួយដ៏សំខាន់របស់កិច្ចប្រជុំកំពូលរបស់សភាអន្តរជាតិ សម្រាប់ភាពអត់ឱន និងសន្ដិភាព ដែលនឹងប្រព្រឹត្តិឡើងនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ។
សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ថាការចូលរួមរបស់សហព័ន្ធសន្តិភាពសកលអន្តរជាតិ ពិតជាបានដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែកកសាង និងរក្សាន្ដិភាព មិនមែនត្រឹមតែសម្រាប់សន្ដិភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្ដែនៅទូទាំងសកលលោកតែម្ដងពីព្រោះធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសារមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកក្នុងការរក្សាសន្ដិភាព ខណៈពេលដែលស្ថានការណ៍បច្ចុប្បន្នតំបន់មួយចំនួននៅលើសកលលោកកំពុងមានសង្គ្រាមកើតឡើង ដែលនាំមកនូវការបំផ្លិចបំផ្លាញ និងជាគ្រោះមហន្តរាយដល់មនុស្សជាតិ។
សម្ដេចប្រធានរដ្ឋសភាពបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមសម័យខ្មែក្រហម និងអំពើប្រល័យពូជសាសន៍ ដូច្នេះកម្ពុជាឱ្យតម្លៃខ្លាំងណាស់ទៅលើសុខសន្ដិភាព ដូច្នេះហើយទើបកម្ពុជាដែលជាប្រទេសមួយតូច ប៉ុន្ដែបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីចូលរួមចំណែកក្នុងការកសាងសុខសន្ដិភាពសកល ក្នុងនោះមានសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្ដី សម្ដេចគឺជាបិតាស្ថាបនិកសន្ដិភាព និងនយោបាយឈ្នះឈ្នះរបស់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ បានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា ដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងគណៈប្រតិភូបានចូលសម្ដែងការគួរសម។ ឯកឧត្តមបានបញ្ជាក់ថា សហព័ន្ធសន្តិភាពសកលអន្តរជាតិ គឺជាមិត្តល្អជាមួយកម្ពុជា និងតែងតែបានចូលរួមជាមួយកម្ពុជាជាច្រើននៅក្នុងវេទិកាសន្និសីទពិភពលោកតាំងពីឆ្នាំ២០១៩មក៕







-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ថៃធ្លាប់ប្រកាសថាស្រឡាញ់សន្ដិភាព ប៉ុន្តែបែរជាប្រកាសប្រើប្រាស់កម្លាំង មិនដោះស្រាយសន្តិវិធី