នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប។ ឯកឧត្តម អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង និងប្រជាជនទូទាំងខេត្តសៀមរាប សូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម មីន...
អ្នកនយោបាយបានថ្លែងថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មកកម្ពុជារយៈពេល២ថ្ងៃ ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦ គឺជាការរិតចំណងមិត្តភាពរវាងប្រទេសនិងប្រទេសឲ្យមានភាពជិតស្និទ្ធនិងជឿជាក់លើគ្នាទៅវិញទៅមក និងមានសារប្រយោជន៍ និងឧត្តមប្រយោជន៍ដល់ប្រទេសទាំងពីរ។ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មកកម្ពុជារយៈពេល២ថ្ងៃ គឺជាការរិតចំណងមិត្តភាពរវាងប្រទេសនិងប្រទេសឲ្យមានភាពជិតស្និទ្ធនិងជឿជាក់លើគ្នាទៅវិញទៅមក។ ហើយក៏ជាការផ្លាស់ប្តូរនៅយន្តការនយោបាយផ្សេង ក៏ដូចជាការចុះហត្ថលេខាលើឯកសារចំនួន០៤ បានរំលេចឲ្យឃើញពីការជឿជាក់គ្នាទៅវិញទៅមកទាំងសេដ្ឋកិច្ច វប្បធម៌...
ប្រជាកសិករ រស់នៅក្នុងស្រុកស្អាង លើកឡើងថា ការអភិវឌ្ឍន៍ ផ្លូវ ថ្នល់ ល្អ និងមានផ្សារបន្លែបោះដុំជិត បានផ្ដល់ភាពងាយស្រួលដល់ការដឹកលក់ និងធ្វើឱ្យជីវភាពរបស់គាត់កាន់តែប្រសើរ។ កសិករ រស់នៅក្នុងឃុំព្រែកអំបិល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់ BTV ថា ចាប់តាំងពីផ្លូវជាតិលេខ២១ និងមហាវិថី ស៊ីជិនពីង ឬផ្លូវក្រវ៉ាត់ក្រុងទី៣ កសាងរួចរាល់ តភ្ជាប់ជាមួយ មហាវិថីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ដូចការគ្រោងទុក នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌាដែលមានឈ្មោះថា INS Kulish បានមកដល់ មូលដ្ឋានសមុទ្ររាមរបស់កម្ពុជាហើយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលនេះជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាវាកងទ័ពជើងទឹកឥណ្ឌាមកកាន់ទីតាំងមូលដ្ឋានសមុទ្ររាម ខណៈដំណើរនៃការ ចូលសំចតនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែល្អប្រ សើរបន្ថែមទៀត។ យោងរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ នាវាចម្បាំងឥណ្ឌានេះ គឺមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដំណើរទស្សនកិច្ចជាផ្លូវការនេះបានគូសបញ្ជាក់ពីភាពជាដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។ សូមបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុង«ឆ្នាំនៃកិច្ចសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា...
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពវឌ្ឃនភាពជាក់ស្តែងលើដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានដឹងពីបញ្ហាប្រឈមនានា ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ឌីណា បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ និងមានប្រសាសន៍លើកឡើងបង្ហាញនូវបទពិសោធន៍ល្អៗក្នុងការធ្វើកសិកម្មប្រកបដោយបច្ចេកទេសស្របតាមស្តង់ដាដើម្បីឲ្យផលដំណាំស្រូវដែលបានធ្វើការសាបព្រោះទទួលបានទិន្នផលល្អប្រសើរនៅពេលបងប្អូនទទួលផលនោះ និងមិនមានការខាតបង់។ក្នុងការចុះពិនិត្យនោះដែរឯកឧត្តម រដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះផលដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលបានទទួលផលល្អមានសន្ទូងបែកគុម្ភធំៗគួរជាទីពេញចិត្តបើទោះបីឆ្នាំនេះបញ្ហាអាកាសធាតុពេលខ្លះក៏អំណោយផលនិងពេលខ្លះ ក៏មិនអំណោយផលយ៉ាងណាក្តី ក៏ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅតែទទួលបានការដាំដុះដំណាំស្រូវទទួលបានទិន្នផលល្អប្រសើរផងដែរ។ យ៉ាងណាម៉ិញឯកឧត្តម រដ្ឋមន្រ្តីបានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុនសម្រេចចិត្តធ្វើការដាំដុះដំណាំកសិកម្មត្រូវធ្វើការជ្រើសរើសប្រភេទពូជស្រូវណាដែលពេលដាំដុះទៅទទួលបានតម្លៃថេរល្អក្នុងទីផ្សារផងដែរប្រសិនបើបងប្អូនសម្រេចចិត្តជ្រើសរើសពូជខុសនោះអាចប្រឈមនូវការខាតបង់ផងដែរ៕ ឃិន...
ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា ២០២៥-២០២៦ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្នុងពិធីសំណេះសំណាលនោះ...
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ដើម្បី ពង្រឹងទំនាក់ទំនងតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច កសិកម្ម វប្បធម៌។ នារសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦ នេះ សម្ដេចបវរធិបតី ហ៊ុន...
អង្គភាព CMAC បានរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ក្នុងឆ្នាំ២០២៥ និងដំណើរឆ្ពោះទៅធានាសុខសុវត្ថិភាពតំបន់រងផលប៉ះពាល់» ។សិក្ខាសាលានេះ ធ្វើឡើងនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប នាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៦នេះ ដើម្បីបង្ហាញពីផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ ដល់ដៃគូជាតិ និងអន្ដរជាតិក្នុងឆ្នាំ២០២៥កន្លងមក។ នៅក្នុងសិក្ខាសាលាលនេះ មានការចូលរួមពីអាជ្ញាធរមីន ស្ថាប័នជាតិ និងអន្តរជាតិ អង្គការដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ រួមមាន តំណាងកាកបាទក្រហមកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មាធិការសកម្មភាពមីននៃបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ...
នៅក្នុងខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានចុះល្បាតចំនួន ១ ២៥៦លើក (ថយចុះ ៤លើក) និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៥៧ករណី (កើនឡើង ១០ករណី) ធៀបនឹងខែកក្កដា ឆ្នាំ២០២៦។ ក្រុមការងារបានបង្រ្កាប ផ្ទៃដីកាប់រានក្នុងតំបន់ការពារធម្មជាតិ សរុបទំហំ ៤៨,៣៧ហិកតា ក្នុងនោះ បានកសាងសំណុំរឿងទៅតុលាការសរុបទំហំ ២០,៣៩ហិកតា។ ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុង ខែសីហា...
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។ ក្រោយកិច្ចប្រជុំនេះទៅ សម្តេចមហាបវរធិបតី និងឯកឧត្តម មីន អោង ឡាំង...