បណ្តាខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ មានបេតិកភណ្ឌវប្បធម៌រូបីអចល័តជា ច្រើនប្រភេទ រួមមាន បុរាណស្ថាន ទួលបុរាណ សំណង់បុរាណក្នុងវត្តអារាម ប្រាសាទ ចេតិយ និងវត្ថុ បុរាណដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌។ ការលើកឡើងរបស់លោកស្រី ណម ណារីម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌រូបី និងកិច្ចការពារបេតិកភណ្ឌវប្បធម៌រូបីនៅក្នុងរាជធានីភ្នំពេញ» ក្រោមវត្តមានឯកឧត្តម ប្រាក់ សុណ្ណារ៉ា...
នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៣ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១១ អគ្គលេខាធិការរងអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ «ទិន្នន័យឆ្លាតវៃ ការថែទាំកាន់តែប្រសើរ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថល ដើម្បីកសាងប្រព័ន្ធសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលមានការតភ្ជាប់គ្នា (Smarter Data,...
វិមានរដ្ឋសភា ៖ អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា (គណៈកម្មការទី៥ និងទី៦) បានសម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ» ដើម្បីបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោយពីបានពិនិត្យ និងវាយតម្លៃលើគ្រប់ទិដ្ឋភាពច្បាប់លម្អិត នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់នេះ ត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) និង ឯកឧត្តម អង្គ...
អគ្គនាយកអគ្គនាយករដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិឯកឧត្តម ម៉ឹង ពន្លក បានថ្លែងថា ធនធានហិរញ្ញវត្ថុ គឺជាសរសៃឈាមរត់យ៉ាងសំខាន់មិនងាចខ្វះបាន ក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធហើយទាំងប្រាក់បៀវត្ស និងគោលរបបផ្សេងៗត្រូវតែបើកផ្តល់ជូនឲ្យដល់ដៃ ដល់មាត់ចំពោះគ្រប់យោធិនទាំងអស់។ ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៦ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានគូសបញ្ជាក់ថា នៅក្នុងបរិបទ សន្តិសុខសកលលោក និងតំបន់ ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ...
ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបង្ហាញគំនិតផ្ដួចផ្ដើមក្នុងការបង្កើត «គណៈកម្មការធុរកិច្ចរួមគ្នា» រវាងអ៊ីរ៉ង់ និងកម្ពុជា ដើម្បីជំរុញសន្ទុះពាណិជ្ជកម្ម និងការវិនិយោគលើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ស្របពេលដែលរដ្ឋសភាកម្ពុជាប្រកាសគាំទ្រពេញទំហឹងដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងការទូតសភា។ គំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Akbar Ghasemi...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជានៅពេលនេះថា ជាផ្នែកដ៏សំខាន់មួយនៅក្នុងការជំរុញនូវមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំកំពូលជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសដែលឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា។...
ខេត្តក្វាងទុង៖ គណៈប្រតិភូកម្ពុជាអញ្ជើញទស្សនកិច្ចក្រុមហ៊ុន Huawei ស្ថិតក្នុងទីក្រុងដុងហ្គ័ន ខេត្តក្វាងទុង ក្នុងគោលបំណង សិក្សា ស្វែងយល់អំពីការរីកចម្រើននៃបច្ចេកវិទ្យាចុងក្រោយ ការធ្វើបរិវត្តកម្មឌីជីថល និងដំណោះស្រាយបច្ចេកវិទ្យាវៃឆ្លាតនាំមុខគេមួយ លើពិភពលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅមូលដ្ឋាន ក្រុមហ៊ុន...
នៅវេលាថ្ងៃត្រង់ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីជំនួបពិភាក្សារួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ ក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ...
ប៉ារីស៖ នាថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាស នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ កិច្ចប្រជុំកំពូលនេះ សហការរៀបចំដោយសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល...
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក...