ព័ត៌មាន
បណ្ដាហាងនានានៅតំបន់មាត់ទន្លេរកចំណូលបានច្រើនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បណ្តាហាងនានានៅតំបន់មាត់ទន្លេ មានអតិថិជនច្រើន និងទទួលបានចំណូលច្រើនជាងថ្ងៃធម្មតា។
បុគ្គលិកតាមបណ្តាហាងមួយចំនួននៅតំបន់មាត់ទន្លេ នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកានេះ បានប្រាប់BTVថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកពីរថ្ងៃមកនេះ ការលក់ម្ហូបអាហារខ្មែរ និងបរទេស ព្រមទាំងភេសជ្ជនានា មានការគាំទ្រច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឲ្យចំណូលមានការកើនឡើងជាងថ្ងៃធម្មតា។បុគ្គលិកទាំនោះបន្តថា បើទោះបីឆ្នាំនេះ នៅរាជធានីភ្នំពេញ មិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកក្តី ក៏នៅតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តនៅផ្លូវថ្មើជើង។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តិទៅក្នុងរយៈពេលបីថ្ងៃ ចាប់ផ្តើមតាំងពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការរៀបចំពិធីបុណ្យអុំទូក នៅថ្នាក់ជាតិក្នុងឆ្នាំនេះ មិនបានរៀបចំនោះទេ ដោយសាររាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការងារអាទិភាពចំពោះមុខមួយចំនួនទៀត។ ដោយឡែកសម្រាប់ តាមបណ្តាខេត្តនានា រៀបចំពិធីបុណ្យអុំទូក ឬមិនរៀបចំ គឺអាស្រ័យទៅលើអាជ្ញាធរថ្នាក់ក្រោមជាតិ។រីឯការឈប់សម្រាកសម្រាប់អ្នកបំរើការងារនៅវិស័យសាធារណ និងឯកជន នៅរក្សាថ្ងៃឈប់សម្រាកដដែល៕ អត្ថបទ៖ ទូច សោភ័ណ






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ