ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ក្នុងឱកាសដែលលោកជំទាវចាប់ផ្តើមបេសកកម្មការទូតថ្មី។ ជំនួបនេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត លី...
នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Lee Ki-hyung អភិបាលក្រុងគីមផូ នៅសាលាក្រុងគីមផូ ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ឯកអគ្គរាជទូតបានជម្រាបលោកអភិបាលក្រុងគីមផូថា ឆ្នាំក្រោយជាឆ្នាំពិសេស នៃឱកាសគម្រប់ខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ឯកឧត្តមសង្ឃឹមថា ស្ថានទូត និងក្រុងគីមផូ អាចរៀបចំព្រឹត្តិការណ៍ពិសេសរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច...
យុវជន ពេញចិត្ត ការដាក់ឱ្យដំណើរការ ការចុះឈ្មោះស្ម័គ្រចិត្ត សុំចូលបំពេញកាតព្វកិច្ចយោធាតាម Online ពីព្រោះផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា លឿនរហ័ស និងងាយផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន។ កញ្ញា ទិត្យ បញ្ញាវតី រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ ថា កញ្ញាបានសាកល្បង ចុះឈ្មោះសុំចូលបំពេញកាតព្វកិច្ចយោធា តាមអនឡាញ ឃើញថា មានភាពងាយស្រួល...
ព្រះវិហារ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺករណី មន្រ្ដីឧទ្យានុរក្សាចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ និងស្មើម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Srey Roth ដែលផ្សព្វផ្សាយព័ត៌មានមិនពិតឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់។ តាមសេចក្ដីប្រកាសមន្ទីរព័ត៌មានបាន បដិសេធទាំងស្រុងលើការផ្សាយ របស់ទំព័រហ្វេសប៊ុកឈ្មោះ Srey Roth កាលពីពេលថ្មីៗ កន្លងមកនេះ និងបំភ្លឺថា នៅក្នុងពេលចុះអនុវត្ថច្បាប់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ...
កម្ពុជានាំទំនិញទៅសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជិត ១២ ពាន់លានដុល្លារ អាមេរិក ត្រូវប្រមាណជាង ៤០ ភាគរយ នៃការនាំចេញសរុបទំនិញរបស់កម្ពុជា ដោយទីផ្សារមួយនេះបានបន្តនិន្នាការកើនឡើង ជាលំដាប់ ទោះស្ថិតក្នុងបរិបថសេដ្ឋកិច្ចពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការនាំចេញរបស់កម្ពុជាមាន កំណើនកើនឡើងជាបន្តបន្ទាប់ ដោយបានបង្ហាញឱ្យឃើញពីកិច្ចដំណើរល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងស្រុក...
ភ្នំពេញ៖ ក្រុមយុវជន បង្ហាញឆន្ទៈកាន់តែមុតមាំក្នុងការរួមចំណែកការពារប្រទេសជាតិ តាមរយៈការចូលកាតព្វកិច្ចយោធា ដែលបានបើកឱកាសយ៉ាងទូលាយសម្រាប់ពួកគេ។ តាមរយៈការស្នើសុំពាក្យ និងការទទួលពាក្យ ចូលកាតព្វកិច្ចយោធារយៈពេល ១៣ថ្ងៃកន្លងមកនេះ បណ្តាយុវជន យុវនារីស្ម័គ្រចិត្តគ្រប់អាយុបំពេញកាតព្វកិច្ច ចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ បានបង្ហាញស្មារតី និងឆន្ទៈមុតមាំមិនខុសៗគ្នានោះឡើយ អំពីការប្តេជ្ញាចិត្ត ការស្រលាញ់ និងចិត្តចង់ការពារបូរណភាពទឹកដីរបស់ជាតិ ដោយផ្ទាល់ដៃរបស់ពួកគេ ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីបើកកម្មវិធី NTTI BizConnect Cambodia 2026 នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានការចូលរួមពីតំណាងស្ថាប័នរាជរដ្ឋាភិបាល ភ្ញៀវអន្តរជាតិ ក្រុមហ៊ុន គ្រឹះស្ថានបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតជាង...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា «ទីបំផុត លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថាជាអ្នកបង្កហេតុមុនប្រាកដមែន»។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅលោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីការបរទេសថៃ...
ភ្នំពេញ៖ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននិងដាក់គ្រឿងចក្រដំណើការសាងសង់ចំនួន ១១ ទីតាំងក្នុងពេលតែមួយ នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៦។ នេះគឺជាជំហានមួយក្នុងការជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏សំខាន់មួយរបស់កម្ពុជា។ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះព្រែកជីកហ្វូណនតេជោ មានផែនការបើកការដ្ឋាន និងដាក់គ្រឿងចក្រសាងសង់កំណាត់ទី២ នៅពេលទឹកទន្លេស្រក ក្នុងអំឡុងចុងខែវិច្ឆិកា ឬ ដើមខែធ្នូ ឆ្នាំ២០២៦ ដោយមានការដ្ឋានសរុបចំនួន ១១...
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារដែលសម្រាលបានកូនភ្លោះបីនាក់ និងកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ ឯកឧត្តម សេង...