ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd.) បានយល់ព្រមផ្តល់កិច្ចសន្យារយៈពេល ១២ឆ្នាំ ដល់ក្រុមហ៊ុន ឡាហ្គាប៊ែរ ត្រាវែល រឺឆែល អេស អេ អេស (Lagardère Travel Retail SAS) និងដៃគូសហការក្នុងស្រុក HSC...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន...
ភ្នំពេញ៖ កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺកុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុទើបតែជាង ៦ឆ្នាំ បាននាំមោទនភាពសម្រាប់ក្រុមគ្រួសារជាថ្មីម្ដងទៀត តាមរយៈការទទួលបានមេដាយមាសរហូតទៅដល់ ២ គ្រឿងក្នុងការប្រលងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ ក្នុងកម្មវិធី Future Intelligence Students Olympaid Dubai 2024 ។ យោងតាមព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានចេញសារតាមបណ្ដាញតេឡេសក្រាម អំពាវនាវដល់ស្ថាប័នតុលាការ និងអយ្យការយកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត ពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង...
នាព្រឹកថ្ងៃថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេនដល់ទីអាស្រម ពើងតាអេវ ស្ថិតលើខ្នងភ្នំគូលេន នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងចែកអំណោយជូនពលរដ្ឋ១៦០គ្រួសារ។ សូមជម្រាបថា ទីអាស្រមនេះស្ថិតនៅតំបន់ដាច់ស្រយាលមួយ នៅលើខ្នងភ្នំគូលេន មានព្រះសង្ឃធុតង្គ ចំនួន១០អង្គ...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមាន ប្រសាសន៍ក្រើនរំឮកថា ក្នុងនាមជាខ្មែរ មិនថាជំនាន់នេះ ឬ ជំនាន់ក្រោយត្រូវកត់ត្រា និងចងចាំជាប្រចាំថារបបប្រល័យពូជសាសន៍បានកើតឡើងពិតប្រាកដ ។ សច្ចធម៌នៃប្រវត្តិសាស្រ្ត សោតនាកម្មដ៍ជូរចត់នេះ ធ្វើឲ្យយើងគប្បីយល់អំពីគុណតម្លៃនៃសុខសន្តិភាព ដែលសុខសន្តិភាពគឺជាមូល ដ្ឋានគ្រឹះនៃការវិនិយោគនិងការអភិវឌ្ឍ រួមទាំងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្នុងការរៀនសូត្រ ប្រកបការ ងារ ព្រមទាំងនាំមកនូវសុខុដុមនីយកម្មសាសនាសម្រាប់ប្រជាជាតិផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានក្រើនរំឮកបែបនេះ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មាយុ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើរដ្ឋបាលរាជធានីខេត្ត តាមរយៈការសម្របសម្រួលរបស់មន្ទីរព័ត៌មានរាជធានីខេត្ត រៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់មូលដ្ឋានក្រុងស្រុកខណ្ឌ ដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្តក្រុងស្រុកខណ្ឌ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹង និងចូលរួមសហការ។ ការស្នើនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងបងប្អូនអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា «ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំស្នើសុំរដ្ឋបាលខេត្តព្រៃវែងរៀបចំដំណើរទស្សនកិច្ចសិក្សាជូនបងប្អូនអ្នកសារព័ត៌មាននៅក្នុងខេត្តដើម្បីពួកគាត់បានដឹង...
សិង្ហបុរី៖ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមប្រធានាធិបតី បានបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្នុងឱកាសអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់សាធារណរដ្ឋសិង្ហបុរី បន្ទាប់ពីសម្ដេចធិបតីបានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ២០១៨។...
ភ្នំពេញ÷ នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី...