លោក ឡយ ជេម អូស្ទីន(Lloyd James Austin) រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ជានិច្ចដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ហើយមួយវិញទៀត លោកសង្ឈឹមថា អាមេរិកអាចនឹងជួយពង្រឹងសន្តិសុខរបស់កម្ពុជាផងដែរ។ តាមរយៈសារលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឡយ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៧មិថុនានេះ បានប្រកាសទទួលយកសំណើររបស់លោក ឡាយ ឡាត សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈតេឡេក្រាមនៅព្រឹកនេះសម្ដេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា «ជូនលោក ឡាយ ឡាតជាទី រាប់អាន ដំបូងខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះលោកដែលបានទទួលយកកំហុសដែលធ្លាប់បានសាងក្នុងរយៈពេលកន្លងមកក្រោមការដឹកនាំនៃមេដឹកនាំក្រុមជ្រុលនិយមដើម្បីប្រឆាំងផលប្រយោជន៍ជាតិឯង។ ខ្ញុំសង្ឃឹមថាតាមរយៈលោក បងប្អូនផ្សេងទៀតនឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាលវិញ។ ក្នុងនាមគណបក្សប្រជាជន កម្ពុជាខ្ញុំសូមស្វាគមន៍សំណើររបស់លោកដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមលោកទទួលនូវការរាប់អានពីខ្ញុំ។ ថ្ងៃ២៧មិថុនា២០២៤ ហ៊ុន សែន»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាគណបក្ស ដែលមានធនធានមនុស្ស គ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស...
អង់គ្លេស ៖ កម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តស្មារតីនៃកិច្ចសហការនិងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅ Wilton Park ទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ក្នុងកម្មវិធីបិទកិច្ចពិភាក្សាកម្រិតនយោបាយ ដើម្បីធានាភាពជោគ ជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។ ក្នុងឱកាសនោះ...
ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd.) បានយល់ព្រមផ្តល់កិច្ចសន្យារយៈពេល ១២ឆ្នាំ ដល់ក្រុមហ៊ុន ឡាហ្គាប៊ែរ ត្រាវែល រឺឆែល អេស អេ អេស (Lagardère Travel Retail SAS) និងដៃគូសហការក្នុងស្រុក HSC...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន...
ភ្នំពេញ៖ កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺកុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុទើបតែជាង ៦ឆ្នាំ បាននាំមោទនភាពសម្រាប់ក្រុមគ្រួសារជាថ្មីម្ដងទៀត តាមរយៈការទទួលបានមេដាយមាសរហូតទៅដល់ ២ គ្រឿងក្នុងការប្រលងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ ក្នុងកម្មវិធី Future Intelligence Students Olympaid Dubai 2024 ។ យោងតាមព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានចេញសារតាមបណ្ដាញតេឡេសក្រាម អំពាវនាវដល់ស្ថាប័នតុលាការ និងអយ្យការយកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត ពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង...
នាព្រឹកថ្ងៃថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេនដល់ទីអាស្រម ពើងតាអេវ ស្ថិតលើខ្នងភ្នំគូលេន នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងចែកអំណោយជូនពលរដ្ឋ១៦០គ្រួសារ។ សូមជម្រាបថា ទីអាស្រមនេះស្ថិតនៅតំបន់ដាច់ស្រយាលមួយ នៅលើខ្នងភ្នំគូលេន មានព្រះសង្ឃធុតង្គ ចំនួន១០អង្គ...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមាន ប្រសាសន៍ក្រើនរំឮកថា ក្នុងនាមជាខ្មែរ មិនថាជំនាន់នេះ ឬ ជំនាន់ក្រោយត្រូវកត់ត្រា និងចងចាំជាប្រចាំថារបបប្រល័យពូជសាសន៍បានកើតឡើងពិតប្រាកដ ។ សច្ចធម៌នៃប្រវត្តិសាស្រ្ត សោតនាកម្មដ៍ជូរចត់នេះ ធ្វើឲ្យយើងគប្បីយល់អំពីគុណតម្លៃនៃសុខសន្តិភាព ដែលសុខសន្តិភាពគឺជាមូល ដ្ឋានគ្រឹះនៃការវិនិយោគនិងការអភិវឌ្ឍ រួមទាំងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្នុងការរៀនសូត្រ ប្រកបការ ងារ ព្រមទាំងនាំមកនូវសុខុដុមនីយកម្មសាសនាសម្រាប់ប្រជាជាតិផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានក្រើនរំឮកបែបនេះ...