ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង ជំរុញសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍កម្ពុជា-វៀតណាម
តាមរយៈជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ…
តាមរយៈជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ជាពិសេសបន្តជួយគ្នាដើម្បីជំរុញដល់ការកសាងសេដ្ឋកិច្ច ជំរុញកិច្ចអភិវឌ្ឍន៍នាំមកនូវការរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ង្វៀង ភូចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម។

ក្នុងជំនួបនេះភាគីវៀតណាមបានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង ចំពោះមនោសញ្ចេតនា ដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចតេជោ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ទាំងការគោរពវិញ្ញាណក្ខន្ធ និងបន្តចូលរួមក្នុងពិធីបញ្ចុះសពលោក ង្វៀង ភូចុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ភាគីវៀតណាមសន្យាបន្តរក្សានូវប្រពៃណីយ៉ាងល្អ ជាពិសេសការបន្តវប្បធម៌ នៃកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅរវាងសម្ដេចតេជោ និងលោក ង្វៀង ភូចុង បានបន្សល់ទុកសម្រាប់ថ្នាក់ដឹកនាំជានាយករដ្ឋមន្ត្រី, ថ្នាក់ដឹកនាំជាប្រធានរដ្ឋសភា, ថ្នាក់ដឹកនាំជាប្រធានព្រឹទ្ធសភា ក៏ដូចជាប្រធានគណបក្ស, អគ្គលេខាធិការគណបក្ស ហើយមិនត្រឹមតែកម្ពុជា និងវៀតណាមទេ ក៏សម្ដែងនូវមិត្តភាពល្អរវាងកម្ពុជា វៀតណាម ឡាវផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីប្រពៃណីនៃការធ្វើការជាមួយគ្នា ហើយជាពិសេស ក៏បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានគិតគូរ និងសម្ដែងការសោកស្ដាយចំពោះការបាត់បង់ឧត្តមបុរសជាតិរបស់មិត្តវៀតណាម ក៏ដូចជាការបាត់បង់ទាំងកម្ពុជាផងដែរចំពោះអ្វីដែលលោកអគ្គលេខាធិការបក្ស បានបន្សល់ទុកនូវការពូនជ្រុំនៃកិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែង និងមិត្តភាពជាបងប្អូនល្អជាអ្នកជិតខាងល្អ ក្នុងអាណត្តិដែលលោកអគ្គលេខាធិការ បានទទួលជាមេដឹកនាំ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដោយជូនពរគ្នាទៅវិញទៅមកនូវទំនុកចិត្ត គឺជាការលះបង់ និងការសាមគ្គីគ្នាគ្រប់ដំណាក់កាល ដើម្បីដណ្ដើមយកឯករាជ្យភាពក្នុងប្រវត្តិសាស្ត្រពីអតីតកាលទាំងពីរអាណានិគមនិយម និងចក្រពត្តិនិយម ដូច្នេះហើយភាគីទាំងពីរ នឹងបន្តពូនជ្រុំនូវមិត្តភាពនេះ ឱ្យបានយូរអង្វែងបន្តទៀត។ ជាពិសេសថ្នាក់នាយករដ្ឋមន្ត្រី តែងតែជួបគ្នាគ្រប់ពេលវេលា ទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងនាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅគ្រប់ទីតាំង និងគ្រប់វេទិកា។

ភាគីទាំងពីរក៏បានជូនជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណា ឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេសវៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ