វ៉ាស៊ីនតោនឌីស៊ី៖ កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមានជំនួបចង្អៀតជាមួយឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដើម្បីពិភាក្សាពិនិត្យអំពីលទ្ធភាពក្នុងការរួមគ្នាពង្រឹង និងពង្រីកការវិនិយោគឯកជនពីសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងតំណាងក្រុមហ៊ុន...
ភ្ញៀវទេសចរ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២ខែតុលាឆ្នាំ២០២៤នេះ ដោយពួកគាត់សម្ដែងមោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែពេញនិយមអ្នកទេសចរគ្រប់ជាតិសាសន៍ក្នុងពិធីបុណ្យជាតិធំៗ។ អ្នកទេសចរណ៍មកពីខេត្ដកំពង់ឆ្នាំង ខេត្ដកណ្ដាល ក៍ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅថ្ងៃបុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលទស្សនាប្រាសាទអង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បានសម្ដែងទឹកមុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយទេសភាពស្រស់បំព្រងនារដូវភ្លៀងផងដែរ។ ពួកគាត់បន្តថាទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេលបានចូលមកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេសបានឃើញកំពូលបរាសាទអង្គរ...
អាជីវករលក់ដូរ ម្ហូបអាហារ បន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ នាឱកាសរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានលក់ដូរកាក់កបខុសថ្ងៃ ធម្មតា និងទទួលបានចំណូលសមរម្យ សម្រាប់ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។ អាជីវករលក់ដូរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ ជាពិសេសនៅថ្ងៃទី ១៥ រោជ ត្រូវថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៤ នេះ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះប្រជាពលរដ្ឋខ្មែរមួយចំនួនបានចាកចេញពីទីក្រុងភ្នំពេញ ទៅធ្វើបុណ្យទាននៅ...
មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរច្រើនបានចេញទៅលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ខណៈភាគច្រើននៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល។ លោក សាគុណ ភក្តី ប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃបិណ្ឌទី១៤ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ប្រមាណជាង៣ពាន់នាក់ ក្នុងនោះជនជាតិបរទេស ៤៨នាក់។ លោកបានឱ្យដឹងថា តំបន់ទេសចរណ៍ដែលជាគោលដៅលេងកម្សាន្តថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺតំបន់ទេសចរណ៍ឆ្នេរនេសាទ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ បន្ទាប់ពីទៀត គឺកោះស្តេច ស្ថិតនៅស្រុកគិរីសាគរ។ ចំពោះតម្លៃសេវាស្នាក់នៅ...
ប្រជាពលរដ្ឋមកពីតាមបណ្តាឃុំទាំង៩ ក្នុងស្រុកបាកាន ប្រមាណ៣៥០០នាក់ បានមកទទួលការពិនិត្យព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែក និងកន្ទុយថ្លែន ថ្នាំភ្នែក និងវ៉ែនតា ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ក្រោមកិច្ចសហការសម្របសម្រួលដោយ ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន ។ កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។ តាមកម្មវិធីនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ពេលព្រឹក សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូនឹងធ្វើទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពស្ត្រី...
បន្ទាប់ពីសាងសង់រួចរាល់នូវដំណាក់កាលទីមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូង ត្រួតពិនិត្យប្រព័ន្ធហោះហើរ ដើម្បីធានាថាឧបករណ៍ទាំងអស់នេះធ្វើការដោយសុវត្ថិភាព មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យនូវប្រតិបត្តិការការហោះហើរសាកល្បង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា ពង្ស ឈីវសែ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមការងារបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F...
ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត និងជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការចិញ្ចឹមជីវិតជាមួយទេសចរណ៍ធម្មជាតិ នៃការរៀបចំគោលដៅលំហែរបៃតង។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបបនេះ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាបើកព្រឹត្តិការណ៍បោះតង់ ក្រោមប្រធានបទ «កីឡាដើម្បីទេសចរណ៍» រដូវកាលទី១ ឆ្នាំ២០២៤...
មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរឱ្យបានរួចរាល់ មុនដាក់ឱ្យដំណើរហោះហើរការជាផ្លូវការនៅឆមាសទី១ឆ្នាំ ២០២៥ ហើយពេលនេះ នឹងដាក់ឱ្យហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរនៅថ្ងៃទី៨កញ្ញា បន្ទាប់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំប្រតិបត្តិដែលមានប្រតិភូអាកាសចរស៊ីវិល ប្រតិភូក្រុមហ៊ុនប្រតិបត្តិការអាកាសយានអន្តរជាតិតេជោ ប្រតិភូអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រតិភូក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ និងស្ថាប័នជំនាញមួយចំនួនទៀត បានចុះពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិតេជោដោយផ្ទាល់។ បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ...
ភ្នំពេញ៖ អ្នកជំនាញមកពីហុងកុង បានធ្វើបទបង្ហាញ ក្នុងការផ្ដល់នូវបទពិសោធន៍បន្ថែម ទៅថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីការកសាងនូវលំនៅឋាន ដែលប្រកបដោយអនាម័យ មានបរិស្ថានស្អាតល្អ និងកុំឲ្យមានគម្លាតសង្គម ។ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពីបទពិសោធន៍ការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...